ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ប្រជាពលរដ្ឋផ្អើលនាំគ្នាទៅដួសប្រេងម៉ាស៊ូតដែលរថភ្លើងដឹកបើកធ្លាក់ផ្លូវក្រឡាប់

បាត់ដំបង​ : រថភ្លើង​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​កម្ពុជា​បាន​រអិល​ធ្លាក់​ក្រឡាប់ចាក់​ប្រេង​ចោល​អស់​០៣​ស៊ីទែន ក្នុង​ចំណោម​០៤​ស៊ីទែន ដែល​ធ្លាក់​ចេញពី​ផ្លូវ កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ សីហា នៅ​ក្នុង​ចន្លោះ សង្កាត់​អូរ​ចា និង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​បឋម​ថា រថភ្លើង​១ខ្សែ​អូស​ស៊ីទែន​ប្រេង​របស់​ក្រុមហ៊ុន​តេ​លា​កម្ពុជា ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្លងកាត់​បាត់ដំបង ឆ្ពោះទៅ​កាន់​ខេត្តបន្ទាយមានជ័យ​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​តួ​​រថភ្លើង​រអិល​ធ្លាក់​ចេញពី​ផ្លូវ​ចំនួន​០៤​ស៊ីទែន​ដឹក​ប្រែង​ម៉ា​ស៊ូ​ត តែ​មាន​០៣​ស៊ីទែន​បាន​ធ្លាយ​ចេញ​ប្រេង​ហូរ​ព​ញ​ដី និង​ចូល​ទឹក​ ។

រហូតមកដល់ព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៥នេះក្រុមប្រជាពលរដ្ឋនៅតែបន្តទៅដួសប្រេងម៉ាស៊ូត ដែលកំពប់នៅតាមមាត់អូរជាច្រើនកកកុញដដែល។ អាជ្ញាធរមាន សមត្ថកិច្ចក៏ដូចជាខាងក្រុមហ៊ុន មិនមានសមត្ថភាពក្នុងការដួសឬដងប្រេងនោះត្រឡប់មកវិញទេ ដូច្នេះមានតែបណ្ដោយឲ្យប្រជាពលរដ្ឋដួស ឬដងត្រង់យកតាមចិត្តតែប៉ុណ្ណោះ។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​អ្នក​ភូមិ​រាប់​សិប​នាក់​ បាន​នាំ​គ្នា​ត្រងប្រេង​ហូរ​ចេញពី​ស៊ីទែន រីឯ​ខ្លះ​ទៀត​ដណ្ដើម​គ្នា​ដួស​ប្រេង​ដែល​អណ្ដែត​លើ​ទឹក ​។ បើ​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ដែល​បាន​សួរនាំ​កម្មករ​រថភ្លើង​បាន​ប្រាប់​ថា ឧប្បត្តិ​ហេតុ​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ស៊ីទែន​ប្រេង​ចំនួន​០៤ តែ​បាត់​បង់​ប្រេងម៉ាស៊ូត​ចំនួន​០៣​ស៊ីទែន​ ។ ពេល​នេះ ​សមត្ថកិច្ច​កំពុង​អន្តរា​គម​ន៍​ ជាមួយ​កម្មករ​រថភ្លើង ប្រើប្រាស់​រថយន្ត​ស្ទូច ស្ទូច​លើក​ស៊ីទែន​ប្រេង​ដាក់​លើ​តួ​​រថភ្លើង​វិញ​ហើយ​ ៕​ដោយ:apn

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com