
បាត់ដំបង: កម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបការនាំបារីចូលឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃកាលពីយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦កាលពីវេលាម៉ោង៨យប់នៅចំណុចស្ពានឈើ(ផ្ទះតាយួន)ស្ថិតនៅក្នុងភូមិអូរក្រូចឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់តំបង។
មហាជនបានលើកឡើងថា ក្រុមឈ្មួញបាននាំគ្នាលួចល័ក្ខរត់ពន្ធបារីពីរភូមិអូរក្រូចឃុំបឹងរាំងស្រុកកំរៀងចូលទៅទឹកដីថៃប្រមាណជាង៦០ប៊ិចតែត្រូវបានកម្លាំងការពារព្រុំដែនបង្ក្រាប់បានរួមមាន:វត្ថុ តាងដកហូតបាន ១.បារីគេចពន្ធចំនួន ៦០ ប៊ិច២.រទេះរុញចំនួន ៥គ្រឿង ៣.កូនត្រាក់ទ័រមួយគ្រឿង ៤.ម៉ូតូចំនួន ៦គ្រឿង។
ប្រតិបត្តិការនេះដឹកនាំដោយលោកវីរៈសេនីយ៍ឯកអ៊ិនកុសលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងកងពលលេខ៥៣ និងវីរៈការពារព្រំដែនលេខ ៥០៤បច្ចុប្បន្នវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីបន្តនីតិវិធី។
មហាជនបានការរិះគន់ស្របពេលដែលមានការបង្ក្រាប នេះបានលើកឡើងជាសំណួរថាមេឈ្មួញនៅឯណា ? ហេតុអ្វីបង្ក្រាបបានហើយម្តេចមិនចាប់បុគ្គលដែលប្រព្រឹត្តនោះមិនយកមកផ្ដន្ទាទោសឬមួយធ្វើឲ្យតែបាន៕
ដោយ:APN.KH.
0
បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
