
កំពង់ស្ពឺ: ទីតាំងSCAM ONLINE លួចលាក់ត្រូវបានបង្រ្កាបនៅថ្ងៃទី១៨.០៣.២០២៦វេលាម៉ោង១៤និង៣០នាទី លោកឧត្តមឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឹ និងលោកព្រះរាជអាជ្ញារង ពៅ សម្បូរណ៍ តំណាង អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងកិច្ចប្រកិបត្តិការបង្រ្កាបទីតាំង SCAM ONLINE ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ឧត្តមសេនីយ៍ត្រី សម ស័ក្ក ស្នងការងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន០៧នាក់( ជនជាតិឥណ្ឌូនេស៊ី៦នាក់) :
១.ឈ្មោះLIM DESY ភេទស្រីអាយុ៤៤ឆ្នាំ
២.ឈ្មោះYESI DESWITA ភេទស្រីអាយុ២៥ឆ្នាំ
៣.ឈ្មោះDELA SRISKA ភេទស្រីអាយុ៣២ឆ្នាំ
៤.ឈ្មោះWIDYA WATI ភេទស្រីអាយុ២៣ឆ្នាំ
៥.ឈ្មោះNANDO ALDY SAFERA ភេទប្រុសអាយុ២៩ឆ្នាំ
៦.ឈ្មោះ IIRVAN EFENDI ភេទប្រុសអាយុ២៧ឆ្នាំ ។
៧.ឈ្មោះហេង សុខពៅ ភេទប្រុសអាយុ២៦ឆ្នាំ (បើកបររថយន្តឲថៅកែ និងយាមទីតាំង ) ។
លោកបានបន្តទៀតថាបានដកហូតវត្ថុតាង: ទូរស័ព្ទដៃ៥៩គ្រឿង ឧបករណ៍ថតសម្លេង៨គ្រឿង កុំព្យូទ័រឡេបថប៧គ្រឿង ឯកសណ្ឋាននគរបាលឥណ្ឌូនេស៊ី៤អាវ សក្តិ និងឡូហ្គោមួយចំនួន ។
ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន៥៩កញ្ចប់ និងធំ ១កញ្ចប់ ។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជា
បានបើកទីតាំងប្រព្រឹត្តបទល្មើស SCAM
ONLINE ពិតម៉ែន ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនិតិវិធី៕
ដោយ:APN:KH.
0
បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់
Filed in: សន្តិសុខ សង្គម
