
តាកែវ. លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា គ្រប់បណ្ដឹងរបស់ប្រជាពលរដ្ឋ មន្ត្រីនគរបាលទាំងអស់ត្រូវតែយកចិត្តទុកដាក់អនុវត្តអោយបានលឿនហើយរហ័ស និងមិនត្រូវទុកផ្អិបចោលនោះទេ ជាពិសេសដីកាដែលនៅសេសសល់ មិនមានចំណាត់ការណ៍ដោះស្រាយ ត្រូវតែពិនិត្យ និងពន្លឿនលើដីការក្ដៅ បញ្ជាអោយចូលខ្លួន និងចាប់ខ្លួន សមត្ថកិច្ចត្រូវតែអនុវត្តជាបន្ទាន់ លើឆន្ទៈតស៊ូជាមន្ត្រីនគរបាលយុត្តិធម៍ ។ការលើកឡើងបែបនេះខណ:ពេលដែលលោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញបើកកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករានិងលើកទិសដៅការងារបន្តខែកុម្ភៈឆ្នាំ ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ ២០២៦ ។ពិធីក៍មានការអញ្ជើញចូលរួម ពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលការងារ(សេនាធិការ, អត្តសញ្ញាណប័ណ្ណ, ព្រហ្មទណ្ឌ, សន្តិសុខ, សណ្ដាប់ធ្នាប់ និងគ្រឿងញៀន) នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ និងមន្ត្រីដែលពាក់ព័ន្ធផងដែរ៕
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានកោតសរសើរដល់មន្រ្តីនគរបាលក្រោមឱវាទទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ច ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមធ្វើឲ្យបទល្មើសមានការថយចុះគួរឲ្យកត់សម្គាល់ និងដាក់ចេញគោលការណ៍យុទ្ធសាស្រ្ត ដើម្បីលុបបំបាត់បញ្ហាក្មេងទំនើង គ្រឿងញៀន ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទាប និងពង្រឹងប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃផងដែរ៕
ដោយ: វង្ស ចំរើន|KH|តាកែវ|អំណាចព័ត៌មាន|រូបថតអំណាចព័ត៌មាន
