ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន

កំពង់ស្ពឺ:នារីពីរនាក់បងប្អូនត្រូវបាន កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិសង្កាត់រការធំ នៃអធិការដ្ឋាននគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ស្ត្រីជាជនថងគ្រោះ ខណៈដែលនារីពីរនាក់បងប្អូនផឹកស្រាស្រវឹងជោគ ហើយយកដុំថ្មមកព្រួតវាយនិងគប់លើស្ត្រីរងគ្រោះដល់បន្ទប់ជួលបណ្តាលឱ្យរងរបួសតែម្តង។

ករណីហិង្សាដោយចេតនាបង្កឡើងដោយនារីពីរនាក់បងប្អូនទៅលើស្ត្រីរងគ្រោះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា÷ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ អ៊ុំ សាមុី ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន  ខេត្តកំពង់ស្ពឺ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ យូ ដាឡែន ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  និងបក្ខពួក បានធ្វើសកម្មភាព មកជេរ បញ្ចោរ នៅមុខបន្ទប់ជួលរបស់ខ្លួន ខណៈនោះខ្លួនបានចេញពីក្នុងបន្ទប់ មកសួរនាំ ក៏ស្រាប់តែឈ្មោះ យូ ដាឡែន បានស្ទុះយកដុំថ្ម មកវាយខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង ជង្គង់ រង្វង់ភ្នែក និងកែងដៃ ពេលកំពុងប្រតាយប្រតបគ្នា ស្រាប់តែបក្ខពួករបស់គេម្នាក់ទៀត បានចូលចាប់រូបខ្លួន ឲ្យរូបគេវាយបន្ថែមទៀត បន្ទាប់មកខ្លួនក៏បានរើបំរាស់រួច រត់ចូលក្នុងបន្ទប់ជួល ហើយឈ្មោះ យូ ដាឡែន ក៏យកដុំថ្ម គប់មកលើទ្វារបន្ទប់របស់ខ្លួនទៀត ក្រោយបង្កហេតុទាំងពីរនាក់បានរត់គេចខ្លួនបាត់ ។

នគរបាលក្រុងច្បារមនបានបន្តថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងស្ត្រីរងគ្រោះខាងលើ ផ្នែកយុត្តិធម៌សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់រការធំ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់÷ ទី១- ឈ្មោះ យូ ចិន្តា ហៅ ឡែន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ យូ ដាលីន ភេទស្រី អាយុ៣០ឆ្នាំ ទាំងពីរស្នាក់នៅបន្ទប់ជួល ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ យកមកសាកសួរ។ ជនសង្ស័យដៃដល់ទាំងពីរនាក់បានឆ្លើយសារភាព ពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់របស់ស្ត្រីរងគ្រោះខាងលើ ពិតប្រាកដមែន មូលហេតុមកពីស្រវឹងស្រា។

នគរបាលក្រុងច្បារមនបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ រួមជាមួយវត្ថុតាងដុំថ្ម នគរបាលក្រុងច្បារមនបានកសាងសំណុំរឿង បញ្ជូនទៅ ផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ:APN.SP.KH |កំពង់ស្ពឺ|អំណាចព័ត៌មាន|រូបថតអំណាចព័ត៌មាន

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com