ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

សម្តេចតេជោ ហ៊ុន សែន រំជួយចិត្តរហូតស្រក់ទឹកភ្នែកពេលឃើញវិរយុទ្ធជនកម្ពុជាទាំង១៨នាក់ត្រលប់មកវិញ

 

ភ្នំពេញ:សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រំជួលចិត្ដរហូតស្រក់ទឹកភ្នែកនៅពេលបានឃើញនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានចំពោះវីរយុទ្ធទាំង១៨នាក់ នេះជាស្មារតីសាមគ្គីដ៏ធំបំផុតរបស់ប្រជាជនកម្ពុជាដើម្បីជូននិងផ្ដល់កំលាំងចិត្ដដល់វីរយុទ្ធទាំង១៨នាក់ និងកងទ័ពកម្ពុជាទាំងអស់ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនពិសេសនៅសមរភូមិមុខ។
មានប្រសាន៍បែបនេះ នាឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន សម្ដែងក្ដីស្វាគមន៍ និងរីករាយចំពោះការធ្វើមាតុភូមិនិវត្ដន៍របស់យុទ្ធជនទាំង១៨រូបដែលបាន ជួបជុំក្រុមគ្រួសារវិញ និងបានមកដល់ប្រទេសកំណើតប្រកបដោយសុវត្ថិភាព។
នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការយល់អំពីអារម្មណ៍របស់វីរយុទ្ធជន និងក្រុមរបស់គាត់នូវការលំបាក ទុក្ខសោកនៃការព្រាត់ប្រាស់គ្នា ដែលសម្ដេចតេជោផ្ទាល់បានធ្លាប់ឆ្លងកាត់នូវពិសោធន៍ នៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេចបានយកជីវិតជាដើមទុន ដើម្បីរំដោះប្រតេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដូច្នេះសម្ដេចតេជោ បានយល់ការលំបាកគ្រប់យ៉ាងនៃក្រុមគ្រួសាររបស់វីរយុទ្ធជន និងការលំបាករបស់វីរជនទាំង១៨ផងដែរ។
ក្នុងជំនួប សម្ដេចតេជោ បានអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្ដទុក្ខដាក់ជានិច្ចចំពោះសុខទុក្ខ និងអាយុជីវិត របស់វីរយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ក៏បានយកចិត្ដទុក្ខដាក់អំពីស្ថានភាពរបស់វីរយុទ្ធជនទាំង១៨នាក់ជានិច្ច ជាពិសេស សម្ដេចតេជោ មានប្រសាសន៍ថា ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ ព្រះអង្គទាំងទ្វេរ យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់វីរកងទ័ពតាំង១៨នាក់ជាប់ជាប្រចាំ រួមទាំងវីរយុទ្ធជនទាំងអស់ដែលបានការពារនូវបន្ទាត់ព្រំដែនផងដែរ ដែលនេះជាការយកចិត្ដទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្ដីរំភើបដែលកាលពីម្សិលមិញសម្ដេចតេជោបានឃើញវត្ដមានរបស់វីរយុទ្ធជនមកដល់ទឹកដីកម្ពុជា ហើយមានការផ្សាយបន្ដផ្ទាល់តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ សម្ដេចមានអារម្មណ៍រំជួលចិត្ដរហូតស្រក់ទឹកភ្នែកនៅពេលបានឃើញនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានចំពោះវីរយុទ្ធទាំង១៨នាក់ ដែលនេះជាស្មារតីសាមគ្គីដ៏ធំបំផុតរបស់ប្រជាជនកម្ពុជាដើម្បីជូននិងផ្ដល់កំលាំងចិត្ដដល់វីរយុទ្ធទាំង១៨នាក់ និងកងទ័ពកម្ពុជាទាំងអស់ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនពិសេសនៅសមរភូមិមុខ។
ចុងក្រោយនៃជំនួប សម្ដេចបានជូនពរដល់វិរយុទ្ធទាំង១៨ រូប និងក្រុមគ្រួសារជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងបានរស់នៅជួបជុំក្រុមគ្រួសារនៅលើទឹកដីកំណើតរបស់ខ្លួនវិញ៕
ដោយ:KH.SP

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com