ឧត្តមានជ័យ:សមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣០៦នាក់ក្នុងកាស៊ីណូរមួយកន្លែង(ដែលមានយីហោលឹមហេងគ្រប)ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លុងវែងខេត្តឧត្តមានជ័យកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២៦។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាជនជាតិចិនប្រុសស្រីទាំង៣០៦នាក់ដែលត្រូវឃាត់ខ្លួននេះតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលទុបស្កាត់និងបង្ក្រាបរាល់បទល្មើសដើម្បីថែរក្សាសន្តិសុខជាតិ។
ហើយករណីនេះដែរកម្លាំងគណៈបញ្ជាការឯកភាពក្រសួងខេត្តស្រុកហសការគ្នា
បានចុះបង្ក្រាបទីតាំងកន្លែងកាស៊ីណូលឹមហេងគ្រុបដែលបង្ក្រាបបានជនជាតិចិនចំនួន ( ៣០៦ )នាក់ និងនៅក្នុងនោះមានស្ត្រី
ចំនួន( ៣៧ )នាក់។
ដោយគិតត្រឹមវេលាម៉ោង១.០០រសៀលថ្ងៃទី២៧.៤.២០២៦នេះ។
និងកម្លាំងគណៈបញ្ជាការឯកភាពកំពុងនៅបន្តតាមដាននិងចាប់ខ្លួនជនជាតិចិនដែលនៅសេសសល់បន្តទៀត៕
ដោយ:APN.KH|ឧត្តមានជ័យ|អំណាចព័ត៌មាន|

0
ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង
Filed in: សន្តិសុខ សង្គម
