ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

អតីតមន្ត្រីយោធាចូលនិវត្តន៍ដង្ហើយរកយុត្តិធម៌)


កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ ភេទប្រុស អាយុ៧១ឆ្នាំ អតីតគ្រូហ្វឹកហ្វឺន និង ជានាយរងសេនាធិការ នៅបញ្ជាការដ្ឋានកងរថក្រោះហៅកាត់(ACO) ចូលនិវត្តន៍នៅក្នុងឆ្នាំ២០២៣ ដង្ហើយរកយុត្តិធម៌ ស្នើដល់ថ្នាក់លើ និងជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលដីអាស្រ័យផលរបស់គាត់ជិត៤០ឆ្នាំហើយ បែរជាមន្ត្រីយោធា ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះ(ACO)ដាក់គ្រឿងចក្រឈូសឆាយ ជីកកាយដំណាំអស់ជាច្រើន។
លោកឧត្តមសេនីយ៍ ទូច សុភក្ត្រ ហៅចាយ មុន្នី ហៅទិត្យ អតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការ បានលើកឡើងថា រូបលោកបានចូលបំរើការងារជាកងកម្លាំងការពារជាតិ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបាញ់គ្រាប់ពិតបន្ទាយ(ACO) តាំងពីឆ្នាំ១៩៨៣ និងស្នាក់នៅក្នុងភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហើយក៏បានទិញដីស្រែពីប្រជាពលរដ្ឋចំនួន៤គ្រួសារដើម្បីអាស្រ័យផលនៅក្នុងឆ្នាំ១៩៨៥។ លោក ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ ក៏ដឹងដែរថាដីដែលលោកបានទិញពីប្រជាពលរដ្ឋយកមកអាស្រ័យផល ជាប់ដីរបស់គាត់នោះនៅក្នុងបន្ទាយកងរថក្រោះ ប៉ុន្តែបើថ្នាក់លើត្រូវការពេលណា លោកប្រគល់ជូនភ្លាម។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកឧត្តមសេនីយ៍ ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ ហួសចិត្តនោះ គឺដីនៅក្នុងបន្ទាយកងរថក្រោះមានទំហំធំណាស់ ហើយកាលពីជាង១០ឆ្នាំមុនបានកាត់ឆ្វៀលដីទៅប្រជាពលរដ្ឋជិត១០ភូមិទៅហើយ មិនតែប៉ុណ្ណោះដីនៅក្នុងបន្ទាយកងរថក្រោះប៉ែកខាងកើត មានទំហំប្រហែល៤០ហិកតា ហេតុអ្វីបានជាលោក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះ(ACO) បែងចែកទៅឱ្យមន្ត្រីយោធា និងមន្ត្រីចូលនិវត្តន៍ជាច្រើនគ្រួសារបាន។ ចុះហេតុអ្វីត្រឹមដីអាស្រ័យផលរបស់លោកត្រឹមជាងកន្លះហិកតា មានដាំដំណាំហូបផ្លៃ និងមានស្រះចិញ្ចឹមត្រីហើយផងនោះ បែរជាលោកមេបញ្ជាការកងរថក្រោះ បញ្ជាឱ្យមន្ត្រីដាក់គ្រឿងចក្រមកឈូសឆាយ និងជីកគាស់កាយដំណាំហូបផ្លែរបស់គាត់មានដូចជាដើមស្វាយ ដើមឬស្សី និងជីកកាយដីរងការខូចខាតទុយោប្រព័ន្ធទឹកជាច្រើនម៉ែត្រដែលជាប្រព័ន្ធស្រោចស្រព ដំណាំផ្សេងៗ ទាំងបំពានខណៈដែលរូបគាត់ជាអតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការថែមទៀតផង។
លោក ទូច សុភក្ត្រ ហៅ ចាយ មុន្នី ហៅទិត្យ បានបន្តទៀតថា លោកបានលះបង់កម្លាំងកាយចិត្តបំរើការងារ បំរើជាតិជាង៤០ឆ្នាំកន្លងទៅហើយ ចំណាយថវិកាជួយបក្សស្រុកភ្នំស្រួច ឃុំតាំងសំរោង។ ត្រឹមដីអាស្រ័យផលជាងកន្លះហិកតាដែលជាប់ដីលំនៅឋានសោះ អស់ហេតុអ្វីបានអស់លោកមន្ត្រីយោធា លោកមេបញ្ជាការកងរថក្រោះ(ACO) មិនយោគយល់ មិនជូនដំណឹងមុនពេលដែលដាក់គ្រឿងចក្រមកធ្វើការឈូសឆាយ ជីកគាស់កាយ បំផ្លាញដំណាំហូបផ្លែទាំងបំពានទៅវិញ។ ខណៈដែលអស់លោកបានយកដីបន្ទាយបែងចែកគ្នា ខ្លះចេញប្លង់រឹង ដីខ្លះទៀតកំពុងតែរៀបចំឯកសាររត់ការធ្វើប្លង់រឹងបន្ថែមទៀតហើយ តើថ្នាក់លើមានដឹងពីទង្វើររបស់លោកមេបញ្ជាការកងរថក្រោះ(ACO) នេះដែរឬទេ?។ ក្នុងនាមរូបលោកជាអតីតមន្ត្រីយោធាមួយរូបដែរ ប៉ុន្តែត្រឹមកូនចៅបន្តវេនម្នាក់គ្មានផង។ រីឯក្រុមគ្រួសាររបស់ លោកមេបញ្ជាការ និងថ្នាក់ដឹកនាំក្នុងបន្ទាយកងរថក្រោះ(ACO)នេះវិញ មានឈ្មោះប្រពន្ធ កូន ចៅ និងសាច់ញាតិខ្សែស្រឡាយថែមទៀតផង មិនខុសពីពាក្យចាស់លោកពោលថា កន្ទេរធំបន្លំដេកនោះទេ ។
ជាចុងក្រោយលោកទូច សុភក្ត្រ ហៅចាយ មុន្នី ហៅទិត្យ អតីតគ្រួហ្វឹកហ្វីននិងជានាយរងសេនាធិការបញ្ជាការដ្ឋានកងរថក្រោះ(ACO) ធ្វើការសំណូមពរដល់ឯកឧត្តមនាយឧត្តសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទចាត់កម្លាំងជំនាញអធិការកិច្ចចុះពិនិត្យស្រាវជ្រាវផង និងជាពិសេសធ្វើការសំណូមពរដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយពិនិត្យមើលទង្វើររបស់លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះ(ACO)ធ្វើរាល់ថ្ងៃនេះផងទាន។
ពាក់ព័ន្ធនិងការលើកឡើងរបស់លោក ទូច សុភក្ត្រ ហៅចាយ មុន្នី ហៅទិត្យ អតីតគ្រូហ្វឹកហ្វឺន និងជានាយរងសេនាធិការបញ្ជាការដ្ឋានកងរថក្រោះនេះដែរ លោក ឡាញ់ កៅ មេបញ្ជាការកងរថក្រោះហៅកាត់(ACO)អ្នកយកព័ត៌មានខលចូល មានអ្នកលើកបដិសេធថា លោក ឡាញ់ កៅ អត់នៅទេ ហើយការងារនោះសួរអ្នកគេធ្វើការងារនៅទីនោះដឹងហើយ លោកមេបញ្ជាការ ចាំលោកប្រាប់តាមនឹង៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com