ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ
0

អាជ្ញាធរឃុំជ្រោយប្រស់និងអាជ្ញាធរស្រុកកោះកុង ខេត្តកោះកុង អសមត្ថភាពនៅក្នុងការរកដំណោះស្រាយពីជម្លោះដីធ្លីជូនអតីតគ្រួសារយោធិនពិការ!

អាជ្ញាធរឃុំជ្រោយប្រស់និងអាជ្ញាធរស្រុកកោះកុង ខេត្តកោះកុង អសមត្ថភាពនៅក្នុងការរកដំណោះស្រាយពីជម្លោះដីធ្លីជូនអតីតគ្រួសារយោធិនពិការ!

(កោះកុងថ្ងៃអង្គារទី២៧ខែធ្នូ ឆ្នាំ២០២២)

ជម្លោះវិបត្តិដីធ្លីដ៏រ៉ាំរ៉ៃមួយដែលបានកើតមានឡើងទៅ អតីតយោធិនពិការមួយគ្រួសារ ជាមួយនឹងលោកអ៊ិនសម្បត្តិដែលស្ថិតនៅក្នុងភូមិថ្មពាង (ហៅភូមិថ្មី) ឃុំជ្រោយប្រស់ ស្រុកកោះកុងខេត្តកោះកុង នៅតែអូសបន្លាយមានរយៈពេលមួយឆ្នាំកន្លងមកហើយដោយអាជ្ញាធរឃុំនិងស្រុកកោះកុងពុំបានយកចិត្តទុកដាក់រកដំណោះស្រាយជូនភាគីទាំងសងខាងឲ្យបានចប់សព្វគ្រប់នោះនៅឡើយទេ។

ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីដែលកើតមានឡើងរយៈពេលមួយឆ្នាំមកហើយរវាងលោក សៃ សៀន និង លោក អ៊ិនសម្បត្តិ នេះ  នាពេលថ្មីៗនេះ  គេបានឃើញ លោក ឈាង ធី ដែលត្រូវជាកូនប្រសាររបស់ លោក អ៊ិន សម្បត្តិ ដែលជាអ្នកទៅរំលោភយកដីរបស់លោក សៃសៀន បានចេញមកស្រាយបំភ្លឺថា ជាការពិតណាស់ដីដែលកំពុងតែមានជម្លោះរ៉ាំរ៉ៃ រវាងលោកសៃ សៀន និង លោកអ៊ិនសម្បត្តិ ដែលត្រូវជាឪពុកក្មេករបស់ខ្លួននោះ ដីនេះគឺជាដីរបស់លោក សៃ សៀនយ៉ាងពិតប្រាកដ ព្រោះលោក សៃ សៀន ធ្លាប់បានទៅឈូកឆាយកាប់ទន្ទ្រានអាស្រ័យផលជាមួយនឹងខ្លួនអស់រយៈជាច្រើនឆ្នាំយ៉ាងពិតប្រាកដមែន។ ហើយព្រំដីរបស់ឪក្មេងខ្លួនទៀតនោះ គឺនៅចំណុចខាងកើតរបស់លោកសៃ សៀន ហើយមួយផ្នែកខាងលិចគឺជារបស់ សៃ សៀនពិតមែន ដោយឪក្មេករបស់ខ្លួនបានលួចយកដីរបស់លោក សៃ សៀន ទៅលក់ឲ្យគេយកប្រាក់ចាយអស់ហើយក៏បានទៅទន្ទ្រានយកដីរបស់លោក សៃ សៀន បន្ថែមទៀត។ដើម្បីរកដីឲ្យគ្រប់ចំនួនសម្រាប់អ្នកទិញពីលោក អ៊ិន សម្បត្តិនោះតែម្ដងទៅ នេះបើយោងតាមការធ្វើអត្ថាធិប្បាយពីសំណាក់លោក ឈាង ធី ដែលត្រូវជាកូនប្រសាររបស់ លោក អ៊ិនសម្បត្តិ ។

លោក ឈាង ធី ដែលជាកូនប្រសាររបស់ លោក អ៊ិន សម្បត្តិបានបញ្ជាក់ប្រាប់ដល់អាជ្ញាធរ ភូមិ ឃុំ និង ស្រុកថា សូមមេត្តាជួយដល់គ្រួសារយោធាពីការមួយគ្រួសារនេះដោយភាពយុត្តិធម៌ផងចុះ ព្រោះដីនេះគឺជាដីរបស់លោក សៃ សៀនពិតមែន។ ហើយលោក សៃ សៀន ក៏មានលិខិតកាន់កាប់ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំមុនៗមកដែរ។

លោក សៃ សៀន បានបញ្ជាក់ថា ចំពោះការអះអាងពីឈ្មោះ អុិន សម្បត្តិនោះ  គឺគ្មានឯកសារជាក់លាក់ណាមួយយកមកបង្ហាញឲ្យអាជ្ញាធរ ឃុំ ស្រុក ឃើញនោះឡើយ ចុះតើហេតុអ្វីបានជាអាជ្ញាធរឃុំជ្រោយប្រស់ មិនព្រមដោះស្រាយពីជម្លោះដីធ្លីនេះឲ្យបានចប់សព្វគ្រប់ទៅ ដោយទុកឱ្យលោក អ៊ិន សម្បត្តិ ធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តរបស់ខ្លួនដែលចង់បានដីគេនោះទៅវិញ។ហើយមេឃុំជ្រោយប្រោះហាក់បីដូចជាខ្លាចអំណាចលោក អ៊ិន សម្បត្តិ នោះខ្លាំងណាស់។

លោក សៃ សៀន បានបញ្ជាក់ជាចុងក្រោយថា មិនដឹងជាលោក ពុំធឿន មេឃុំ ជ្រោយប្រស់ និង លោក ជា សាវី អភិបាលស្រុកកោះកុង មានអាថ៌កំបាំងអ្វីនោះទេ? បានជាធ្វើព្រងើយៗ មិនព្រមដោះស្រាយដល់ពួកគាត់ ហើយ រុញដាក់គ្នា ទៅវិញ ទៅមក ដូចជាអសមត្ថភាពក្នុងការរកដំណោះស្រាយជូនពលរដ្ឋដែលមានរឿងរ៉ាវទំនាស់ដីធ្លីក្នុងមូលដ្ឋានរបស់ខ្លួននោះ។

លោក ជា សាវី អភិបាលនៃគណៈអភិបាលស្រុកកោះកុងបានបង្ហើបឱ្យដឹងថា ចំពោះរឿងរ៉ាវវិវាទដីធ្លីនេះលោកបានដឹងហើយ។ ហើយលោកក៏បានដាក់បទបញ្ជាឲ្យមេឃុំជ្រោយប្រស់ដោះស្រាយជូនពូគាត់ហើយដែរ ហើយបើដោះស្រាយមិនបាន សូមឱ្យភាគីដើមចោទទៅដាក់ពាក្យបណ្ដឹងជាមួយនឹងអាជ្ញាធម៌ឃុំម្ដងទៀត  ហើយបើអាជ្ញាធរឃុំនៅតែពុំព្រមរកដំណោះស្រាយជូនពួកគាត់នោះទេ សូមឱ្យក្រុមគ្រួសារជនរងគ្រោះចូលមកកាន់សាលាស្រុកកោះកុង លោកនឹងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយផ្ទាល់ដៃដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

គួរបញ្ជាក់ផងដែរថារឿងវិវាទដីធ្លីរនេះ គឺបានអូសបន្លាយមួយឆ្នាំកន្លងមកហើយតែនៅតែស្រាយបញ្ហាមិនបាន ហើយគ្រួសារអតីតយោធាពិការក៏ពុំអាចទៅអាស្រ័យផលលើដីនោះបានដែររហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ដោយមានការរារាំងពីឈ្មោះ អុិន សម្បត្តិ នោះតែម្ដង ៕

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com