ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បនល្បែងស៊ីសងមួយកន្លែងក្នុងខេត្តគ្មានអ្នកនាហ៊ានបង្ក្រាប - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺប្រារព្ធខួបលើកទី១៦២ទិវាពិភពលោក អឌ្ឍចន្ទ ៨ ឧសភា - សម្តេចបវរធិបតី ហ៊ុនម៉ាណែត ប្រាប់មិត្តជប៉ុន ថា កុំភ័យ កម្ពុជា បន្តធ្វើការងារជាមួយជប៉ុន ដើម្បី អភិវឌ្ឍ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ
0

អាជ្ញាធរពាមក្រសោប បានរៀបចំប៉មសម្រាប់់់់់់់់អោយភ្ញៀវទៅទស្សានាត្រីផ្សោតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង(ថ្ងៃពុធទី ១៦ ខែមីនាឆ្នាំ ២០២២)

ផ្សោតដែលជាសត្វដ៏កម្រកំពុងរស់នៅជាច្រើនក្នុង សហគមន៍ តំបន់ការពារធម្មជាតិពាមក្រសោបនៃដែនជម្រកសត្វព្រៃ ពាមក្រសោប ក្នុងភូមិសាស្រ្តខេត្តកោះកុង។ បច្ចុប្បន្នសត្វផ្សោតបានក្លាយជាគោលដៅសំខាន់មួយនៃវិស័យទេសចរណ៍ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដែលអ្នក ទេសចរប្រាថ្នាចង់ឃើញក្រៅពីវិស័យផ្សេងៗទៀតនៅតំបន់មួយនេះ។

ដែនជម្រកសត្វព្រៃពាមក្រសោម ព្រមទាំងតំបន់ក្បែរៗជុំវិញឆ្នេរ សមុទ្រខេត្តកោះកុង ត្រូវបានគេដឹងថា មានព្រៃកោងកាង ធនធាន សមុទ្រ និងមានឆ្នេរសមុទ្រ។ សត្វផ្សោតច្រើនរស់នៅ រកស៊ីចំណី កូនត្រី និងរុក្ខជាតិតាមព្រំប្រទល់សមុទ្រប្រទេសកម្ពុជាជាប់នឹង ប្រទេសថៃ។

លោក រ៉េត សុខនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យ AMS ដឹងថាសត្វពផ្សោតនៅសហគមន៍តំបន់ការពារធម្មជាតិ ពាម ក្រសោប បច្ចុប្បន្នបើតាមការសង្កេតមានការកើនចំនួនឡើង បន្តិច បន្តួច ហើយពុំមានអ្វីប្រែប្រួលគួរកត់សម្គាល់ឡើយ លោកបាន បញ្ជាក់ ថាដោយសារចង់បង្ហាញពីសក្តានុពលធម្មជាតិ នៅតំបន់ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងក៏ដូចជាអាជ្ញាធរខេត្តនឹងរៀបចំជូនភ្ញៀវទេសចរ អំពីការទស្សនាសត្វផ្សោតតែម្តង។ក្នុងនេះក្រសួងបរិស្ថានបាន ជំរុញ ឱ្យរៀបចំប៉មមួយសម្រាប់ទស្សនាព្រៃកោងកាងផង និងការទស្សនា សត្វផ្សោត ផង។ពេលនេះមន្រ្តីពាក់ព័ន្ធបានសិក្សារួចរាល់ហើយ នៅតែបង្កើតប៉មសម្រាប់ទុកជូនភ្ញៀវទេសចរទស្សនាប៉ុណ្ណោះ។

បើតាម លោក រ៉េត សុខនីម បានឱ្យដឹងសត្វផ្សោតដែល មានវត្ត មាននៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃពាមក្រសោបនេះ មាន ចំនួនបីប្រភេទគឺ សត្វផ្សោតទន្លេឬហៅថាផ្សោតក្បាលត្រងោល សត្វផ្សោតឥតព្រុយខ្នង និងសត្វផ្សោតឃ្លៀច ។

ជាមួយគ្នានេះលោក រ៉េត សុខនីម បានបញ្ជាក់បន្ថែមថាចំពោះទី ជម្រកសត្វផ្សោតទាំងនេះនៅតំបន់ឆ្នេរ និងសមុទ្រ ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា និងមួយចំនួនទៀត នៅខេត្ត ត្រាតប្រទេសថៃ។សម្រាប់នៅខេត្តកោះកុងសត្វផ្សោតទាំងនេះវាច្រើនរស់នៅក្នុងលំហដែនទឹកនៅជាប់ពីខាងក្រៅ នៃពាមផ្លូវទឹកដែលស្ថិតនៅក្នុង និង ជុំវិញ ដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង ពោលគឺ មាន នៅឃុំកោះកាពិ ឃុំបាក់ខ្លង ឃុំពាមក្រសោប និងសង្កាត់ដងទង់។

សូមបញ្ជាក់ថា បើតាមអង្គការ IUCN ចុះក្នុងបញ្ជីក្រហមឃើញថា សត្វផ្សោតជាប្រភេទសត្វដែលរងគ្រោះ និងជិតផុតពូជពី ក្នុង ពិភពលោក។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងជាអ្នក ធ្លាប់ ស្រាវជ្រាវលើពូជសត្វផ្សោតសមុទ្រ បានឱ្យដឹងនាកន្លងមកថា សត្វផ្សោតបច្ចុប្បន្នត្រូវបានអភិរក្សយ៉ាងតឹងរ៉ឹងពីសំណាក់មន្រ្តីជំនាញ ហើយពេលនេះពួកវាកំពុងរស់នៅយ៉ាងសុខសាន្ត។ ជាងនេះ ទៅទៀតមន្ទីរបរិស្ថានខេត្តកោះកុងក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតដ៏កម្រមិនអាច កាត់ ថ្លៃ បានទាំងនេះ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់ បន្តទៀត។

លោកប្រធានមន្ទីរដដែលបានបញ្ជាក់បន្ថែមថា គម្រោងការពារនិង អភិរក្សផ្សោតសមុទ្រតាមបណ្តោយដែនសមុទ្រ រវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃនៃអង្គការ IUCN បានចាប់ផ្តើមអនុវត្តកាល ពីអំឡុងខែឧសភាឆ្នាំ ២០១៥ ក្នុងឃុំចំនួនបី ក្នុងនោះមានដូចជា ឃុំពាមក្រសោប ប៉ាក់ខ្លង និងកោះកាពិ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមរំលឹកដែរថា បើតាមការឱ្យដឹងពីអង្គការ IUCN បញ្ជាក់ថា ក្នុង ការ សិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៨គេបានរកឃើញ សត្វផ្សោត សមុទ្រ មានប្រមាណជាង៥០០ក្បាលនៅដែនសមុទ្រនៃទឹកដី ខេត្ត កោះកុង៕

ដោយ: ប៉ែន សំបូរ

.

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com