ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ

កំពង់ស្ពឺ: រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីភាពប្រកាសផ្ទេរ និងតែងតាំងឱ្យកាន់តំណែងឯកឧត្តម មិន មករាពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង មកជាព្រះរាជសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តមឡុង កេសភារម្យ ដែលត្រូវផ្ទេរទៅកាន់សាលាដំបូងខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម កើត រិទ្ធបានមានប្រសាសន៍ថា ការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងការផ្ទេភារកិច្ចរបស់អង្គចៅក្រម គឺជាគោលការណ៍ធម្មតាក្នុងអាជីពចៅក្រម ព្រះរាជអាជ្ញាដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តង សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនៃកិច្ចដំណើរការការងាររបស់ស្ថាប័នតុលាការ និងអយ្យការ ជាពិសេសធ្វើឪ្យប្រសើរឡើងសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ការងារបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀតពេលទៅកាន់កន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួនឪ្យកាន់តែល្អប្រសើរឡើងក្នុងការបំរើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ ក៍បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរក៏ដូចសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាសាធារណជូនដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព និងតម្លាភាព រហ័ស ទទួលបានការជឿទុកចិត្ត។ ទន្ទឹមនឹងនោះត្រូវបង្កើនដោះស្រាយទំនាស់ផ្សេងៗនៅក្រៅប្រពន្ធ័តុលាការ ប្រសើរជាងការប្តឹងទាមទារឱ្យ មានការកាត់ក្តីពីប្រពន្ធ័ច្បាប់ ខាតបង់ពេលវេលាប្រាក់កាស។

ឯកឧត្តម កើត រិទ្ធិ បានលើកឡើងថា ការដោះស្រាយវិវាទនៅក្រៅប្រពន្ធ័តុលាការ គឺជាដំណើរការនីតិវិធីល្អបំផុតមួយ ដែលអាចជួយមនុស្សពីរនាក់ជាគូទំនាស់ឱ្យរកឃើញនូវភាពឈ្នះឈ្នះរៀងខ្លួនដោយមិនមានអ្នកចាញ់។ ជាងនេះអាជ្ញាធរ ត្រូវខិតខំសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាពជូនប្រជាពលរដ្ឋ ហើយលទ្ធផលនៃការដោះស្រាយទទួលបានជោគជ័យនោះ ពិតជាបានសម្រាលបន្ទុករឿងក្តីមួយផ្នែកពីតុលាការផងដែរ។បើការដោះស្រាយ សម្របសម្រួលមិនទទួលបានការឯកភាពរវាងភាគីទាំងពីរអស់លទ្ធភាពរួចរាល់ចាំបញ្ជូនមកតុលាការក៏មិនយឺតពេលដែរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា នីតិវិធីសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ គឺជានីតិវិធីល្អជាងគេសម្រាប់សង្គមដែលអាជ្ញាធរមានសមត្ថកិច្ច និងចៅក្រម គួរយកមកប្រើដើម្បីជៀសវាងការកាត់ក្តីឱ្យ មានអ្នកឈ្នះ និងអ្នកចាញ់ដោយភាពលំអៀង។ល។ ប៉ុន្តែបើគ្មានជម្រើស គឺត្រូវតែអនុវត្តតាមប្រពន្ធ័តុលាការ តែការអនុវត្តតាមប្រពន្ធ័នេះនឹងធ្វើឱ្យគូក្តីត្រូវប្រឈម និងពាក្យស្លោកចាស់បុរាណថា «ធ្ងន់ និងថ្ម ក្រនិងក្តី»។

ក្នុងន័យនេះ គឺកាលណាមានរឿងក្តី មានវិវាទកើតឡើងគឺមានការក្តៅក្រហាយចាប់ផ្តើមមានហើយ បើមានវិវាទកើតមានឡើងភាគគីទាំងពីរ គឺចង់បានឈ្នះរៀងខ្លួន ដែលធ្វើឱ្យគ្រួសារគូទំនាស់មិនមានពេលវេលា ក្នុងការរកស៊ីទទួលទានរវល់ក្នុងការដើរក្តីហើយត្រូវពឹងមេធាវីបន្តបន្ទាប់ដែលការពឹងនេះត្រូវចំណាយនូវទ្រពធនរួមទាំងសមាជិកគ្រួសារផងដែរ ដើម្បីវិនិយោគយកការឈ្នះក្តី។ ទន្ទឹមនិងដំណើរការក្តីនេះ គឺគូទំនាស់មិនមានពេលវេលា គ្រប់គ្រាន់ ក្នុងការរកស៊ីទេដែលធ្វើឱ្យជីវភាពក្នុងគ្រួសារកាន់តែដុនដាបទៅមានរឿងក្តីខ្លះតក្តីរហូតដល់បាត់បង់សមាជិកគ្រួសារ ឬគ្រួសារខ្លះក្លាយជាសត្រូវនិងគ្នាអស់មួយជីវិតក៏មាន។

ជាមួយនឹងការលើកឡើងនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានផ្តាំផ្ញើដល់ព្រះរាជអាជ្ញា ចៅក្រមនៃសាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យបន្តខិតខំប្រឹងប្រែង ពន្លឿនយន្តការការដោះស្រាយឱ្យបានលឿនប្រកបយុត្តិធម៌ចៀសវាង ការកកស្ទះសំណុំរឿង និងអូសបន្លាយច្រើនឆ្នាំ៕

ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com