
កំពង់ស្ពឺ: លោក ញ៉ាញ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យដឹងថាមន្ទីរមានគម្រោងដាំកូនឈើចំនួន២.២៤៥ដើមក្នុងបរវេណច្រាំងស្ទឹងព្រែកត្នោតនិងស្របតាមបណ្តោយខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចដែលមានប្រវែង៥.៦០០ម៉ែត្រ កាលពីព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា:ប្រភេទកូនឈើដែលត្រូវយកមកដាំនោះរួមមាន:១.កូនដើមឈើអាកាស់ស្យា ២.កូនដើមឈើចាន់គិរី ៣.កូនដើមឈើធ្នុង ៤.កូនដើមឈើទាល ៥.កូនដើមឈើបេង។ល។
សរុបចំនួនប្រមាណ២២៤៥ដើម ដើម្បីលំអរ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា: ការដាំកូនឈើ ចំនួន ២.២៤៥ដើម ក្នុងបរិវេណច្រាំង និងស្របតាមបណ្តោយខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចប្រវែង៥.៦០០ម៉ែត្រ ក្នុងតំបន់នេះហើយអាចនិងក្លាយជាតំបន់ទេសចរណ៍។
អាចទាញយកភ្ញៀវជាតិនិងអន្តរជាតិមកដើលេងលំហែនិងកម្សាន្តនៅក្នុងពិធីបុណ្យជាតិផ្សេងៗ ផងនឹងបានមកស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅពេលបញ្ចប់ការងារផង។
ជាងនេះទៅទៀតលោកក៏បានពន្លឿនឲ្យមន្ទីរពាក់ព័ន្ឋទាំងអស់ត្រូវជួយគ្នាក្នុងការដាំកូនឈើនិងថែរក្សាទាំងអស់គ្នាជាស់វេងបាត់បង់នៅពេលក្រោយ។
មិនត្រឹមតែប៉ុណ្ណោះតំបន់នេះជាតំបន់ជង្រុកស្រូវហើយ បងប្អូនប្រជាពលរដ្ឋអាចធ្វើស្រូវពីរដូវបានហើយ ដែលមានផ្ទៃដីសរុបក្នុងខេត្តកំពង់ស្ពឺចំនួន២សែន៥ម៉ឺនហិកតាជាដំណាំស្រូវ ១សែន២ម៉ឺនហិកតាជាងកសិដ្ឋានចិញ្ចឹមមាន់ ទា ជ្រូក គោ មានចំនួនជិត៥០០កសិដ្ឋាន៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|APN
0
អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍
Filed in: ព័ត៌មានជាតិ
