ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

អាជ្ញាធរខេត្តកំពតប្រារព្ធព្រះរាជពិធីខួបលើក២១នៃពិធីគ្រងព្រះបរមសិរីរាជសម្បិត្តថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

កំពត: នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ ថ្នាក់ដឹកនាំខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិនេះ ប្រជានុរាស្ត្រខ្មែរគ្រប់រូបបានសម្តែងនូវឆន្ទៈ និងមនោសញ្ចេតនារបស់ខ្លួនសប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។

ក្រោយពីបានថ្វាយកន្ត្រកផ្កា និងភួងផ្កា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារំាមីទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ និងប្រទានសព្ទសាធុការពរជ័យ សិរីមង្គលវិបុលសុខ គ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជារបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួចមក ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត ក៏បានអានសារលិខិតថ្វាយព្រះពររបស់រដ្ឋបាលខេត្ត ជូនដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងខ្លឹមសារនៃសារលិខិតជូនពរនេះ មានខ្លឹមសារថា ស្ថិតក្នុងព្រះរាជឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លានៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត តាំងនាមថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រទូទាំងខេត្តកំពត និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ យើងខ្ញុំ ទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ដ ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល្អ វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងសូមសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហប្ញទ័យ និង ព្រះរាជសកម្មភាពប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ របស់ព្រះអង្គក្នុងវិស័យសង្គមកិច្ច សុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលជាព្រះរាជ សកម្មភាពយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការស្ដារ អភិវឌ្ឍប្រទេសជាតិឱ្យមានសន្ទុះរីកចម្រើនជឿនលឿន ថ្កុំថ្កើង រុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ៕

ដោយ:វង្ស ចំរើន |កំពត|អំណាចព័ត៌មាន|រូបថត វង្ស ចំរើន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com