លោកអគ្គនាយកអំណាចព័ត៌មានតំណាងព្រះចៅអធិការវត្តប្រាក់សំបូរបានឧបត្ថម្ភអាវក្រោះនិងមួកការពារជូនដល់វីរះកងទ័ពឈរជើងនៅប្រាសាទតាក្របី
ឧត្តរមានជ័យៈលោកអគ្គនាយកអំណាចព័ត៌មានតំណាងលោកគ្រូព្រះចៅអធិការវត្តប្រាក់សំបូរបាននាំយកអាវក្រោះទៅឧបត្ថម្ភជូនវីរ:កងទ័ពជួរមុខកាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២៥។
លោក សាន់ រិន្ទ អគ្គនាយក អំណាចព័ត៌មាន មានប្រសាសន៍ថាព្រះគ្រូចៅអធិការវត្តប្រាក់សំបូរដែលស្ថិតនៅចំណុចភ្នំប្រាក់សំបូរ ឃុំតាំងស្យាស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺមានសទ្ធាជ្រះថ្លាបានធ្វើអំណោយគ្រឿងបរិក្ខារអាវក្រោះព្រមទាំងមួកការពារចំនួន១០កំប្លេ។
យកទៅជូនដល់វិរ:កងទ័ពឈរជើងនៅទិសប្រាសាទតាក្របីនិងប៉ូលិសវរ:ព្រំដែនលេខ៩០៥ឈរជើងទិសតាទុំជួរភ្នំដងរែកជូនអាវក្រោះនិងមួកចំនួន៥កំប្លេ និងទិសតាក្របីចំនួន៥កំប្លេ។
លោកបានបន្តទៀតថា បងប្អូនវរ:កងទ័ពថ្លែងអំណរអរគុណគោរពជូនពរព្រះគ្រូចៅអធិការវត្តប្រាក់សំបូរ សូមឱ្យព្រះមានជន្មាយុយឺនយូរសុខភាពល្អកម្លាំងមាំមួននិងសូមកុំឱ្យមានរោគមកយាយីព្រះកាយព្រះអង្គបានឡើយ៕ដោយ:សាន់ រិន្ទ អគ្គនាយកអំណាចព័ត៌មាន
0
លោកអគ្គនាយកអំណាចព័ត៌មានតំណាងព្រះចៅអធិការវត្តប្រាក់សំបូរបានឧបត្ថម្ភអាវក្រោះនិងមួកការពារជូនដល់វីរះកងទ័ពឈរជើងនៅប្រាសាទតាក្របី
Filed in: ព័ត៌មានជាតិ
