
កំពង់ស្ពឺ៖ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារជាតំណាង ទទួលនូវអំណោយពីសប្បុរសជន ដោយ លោក ងួន វណ្ណនី និងលោក ឃួន រ៉ានីន បានឧបត្ថម្ភទឹកសុទ្ធវីតាល់ ចំនួន100កេសដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ ដើម្បីទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមក្នុងអង្គភាពផងដែរ។
សូមរំលឹកថា បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា៕
ដោយ:សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|រូបថតអំណាចព័ត៌មាន
