ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

លោកអភិបាលខេត្តលើកទឹកចិត្តពលរដ្ឋដែលត្រឡប់ពីថៃមកធ្វើការក្នុងស្រុកវិញ

ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃ ក្រសួងការងារបានរៀបចំការងាររាប់ម៉ឺនកន្លែងសម្រាប់ផ្តល់ការងារជូនពលករ។ អភិបាលខេត្តកំពតបានលើកទឹកចិត្តដល់ពលករទាំងអស់ ឱ្យយកចំណេះជំនាញ និងបទពិសោធន៍ការងារដែលមាន មកធ្វើការងារក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ថ្លែងក្នុងវេទិកាការងារក្នុងស្រុកបន្ទាយមាស នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ពិសេសរោងចក្រសហគ្រាសជាច្រើនបានបង្កើតឡើងជាបន្តបន្ទាប់តាមរយៈវិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាកត្តាធ្វើឱ្យតម្រូវការកម្លាំងពលកម្មមានការកើនឡើងឥតឈប់ឈរ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋខ្មែរជាច្រើននៅទូទាំងប្រទេសទទួលបានការងារធ្វើ តាមរយៈការគិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិកា ហើយកម្មករទាំងអស់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ទាំងប្រាក់បៀរវត្ស និងប្រាក់កម្រៃផ្សេងៗដែលត្រូវទទួលបានពីការបំពេញការងារ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសថៃពាក់ព័ន្ធនឹងបញ្ហាព្រំដែន ពលករដែលបានធ្វើការនៅក្នុងប្រទេសនោះគឺត្រូវបានបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។ ដោយមានការគិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការវិលត្រឡប់របស់ពលករទាំងអស់ ដោយមានការដឹកជញ្ជូនបងប្អូនពលករមកកាន់លំនៅឋានដោយមិនយកប្រាក់ ពិសេសសម្តេចបានត្រៀមរួចជាស្រេចនូវកន្លែងការងារដើម្បីផ្តល់ជូនដល់ពលករទាំងអស់រាប់ម៉ឺនកន្លែង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជុំរុញ និងលើកទឹកចិត្តដល់ពលករដែលទើបត្រឡប់មកកាន់ស្រុកកំណើតវិញ សូមយកចំណេះជំនាញ និងបទពិសោធន៍ដែលធ្លាប់បានធ្វើកន្លងមកស្វែងរកការងារធ្វើនៅក្នុងស្រុកដែលមានរាប់ម៉ឺនកន្លែងដែលកំពុងរង់ចាំ ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការដែលយើងមានការងារធ្វើក្នុងស្រុកគឺបានចូលរួមកាត់បន្ថយការចំណាយជាច្រើនរបស់បងប្អូនពលករ ហើយយើងមានពេលគ្រប់គ្រាន់សម្រាប់រស់នៅជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តដោយមិនមានការព្រួយបារម្ភក្រោមម្លប់សន្តិភាព ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពិសេសខេត្តកំពតប្រសិនបើបងប្អូនកម្មករធ្វើការងារមានបញ្ហាជាមួយរោងចក្រ សហគ្រាស បងប្អូនអាចទំនាក់ទំនងមកកាន់ឯកឧត្តមផ្ទាល់ដើម្បីធ្វើការដោះស្រាយភ្លាមៗ ព្រោះបងប្អូនកម្មករទាំងអស់មានបងប្រុសម្នាក់ជាអភិបាលខេត្ត។

យោងតាមរបាយការណ៍របស់លោក អ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានរោងចក្រសហគ្រាសសរុបចំនួន ៨៥៨ ដែលមានកម្មករនិយោជិតចំនួន ២៥,០៣៩នាក់ ស្រី ១៣,២៤០នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមាន ៧រោងចក្រ មានកម្មករចំនួន ១០,៩៩១នាក់ ស្រី ៩,១៧៥នាក់  និងរោងចក្រផលិតស៊ីម៉ង់ត៌មាន ៤រោងចក្រ មានកម្មករចំនួន ៣,០៧០នាក់ ស្រី ៣៦១នាក់។ ជាមួយគ្នានេះដែរ ខេត្តកំពតមានបងប្អូនពលករដែលវិលត្រទប់មកពីប្រទេសថៃវិញសរុបចំនួន ១,៥៥៩គ្រួសារ ស្មើនឹង ៦,២៣៦នាក់ ស្រី ២,៩០៦នាក់ ហើយសម្រាប់ឱកាសការងារក្នុងខេត្តកំពតបច្ចុប្បន្នមានតម្រូវការសរុបចំនួន ៣៨២កន្លែង៕

ដោយ:វង្ស ចំរើន |កំពត|រូបថតអំណាចព័ត៌មាន|

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com