ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនលោកតាលោកអ៊ុំនិងលោកពូប្រកបរធាក់ស៊ីក្លូចំនួន៣៨៦នាក់

 

ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជាលើកទី២
ជូនលោកពូ លោកអ៊ុំ លោកតា ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់អូបែកក្អម រាជធានីភ្នំពេញ។
ស្របក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអញ្ជើញសំណេះសំណាលជាមួយលោកពូ លោកអ៊ុំ លោកតា ប្រកបដោយភាពដោយស្នាមញញឹមដ៏ស្រស់ស្អាតសិ្នទស្នាល ពោរពេញទៅដោយសេចក្ដីអាណិតស្រលាញ់។

ក្នុងឱកាសនោះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជបណ្តាំព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលមានព្រះទ័យនឹករលឹក និងគិតគូរខ្វល់ខ្វាយគ្រប់ពេលវេលាពីសុខទុក្ខរបស់ប្រជារាស្ដ្ររបស់លោកទាំងទ្វេ ដោយមិនដែលភ្លេចម្ដងណានោះឡើយ និងបានផ្ដាំផ្ញើជូនពរដល់លោកពូ លោកអ៊ុំ លោកតានៃមូលនិធិទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមមានសុខភាពល្អ សុវត្ថិភាព ក្នុងការធ្វើដំណើរទោះទីជិតទីឆ្ងាយទៅជួបជុំកូនចៅប្រកបដោយសេចក្ដីសុខចម្រើន។

ជាមួយគ្នានេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងបន្ដថា ថ្ងៃនេះគឺជាជួបសំណេះសំណាលជាលើកទី២ហើយ ជួបលោកអ៊ុំ លោកតា បងប្អូនធ្លាក់ស៊ីក្លូ ដែលលើកទី១កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។មាតាមនុស្សធម៌បានថ្លែងបន្ដថា ការជួបសំណេះសំណាលនាពេលនេះ គឺស្របនឹងថ្ងៃកាន់បិណ្ឌទី៤ ដូច្នេះក្នុងនាមប្រជាជនយើងគោរពយ៉ាងខ្ជាប់ខ្ជួននូវព្រះពុទ្ធសាសនា គឺតែងតែធ្វើចង្ហាន់ រួមមានទេយ្យវត្ថុមួយចំនួន និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់នៅតាមបណ្ដាវត្ដអារាមនានា ដូចនេះហើយ អំណោយមនុស្សធម៌ ដែលបានចែកជូនលោកពូ លោកអ៊ំ លោកតានាពេលនេះ ដែលមានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យផងដែរ គឺអាចយកទៅធ្វើបុណ្យក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ និងសម្រាប់ផ្ញើជូនដល់ក្រុមគ្រួសារផងដែរ។

សម្រាប់អំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជានៅថ្ងៃនេះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១កេស (ស្មើនឹង ១០០កំប៉ុង), ប្រេងឆា ១ដប, ទឹកស៊ីអ៊ីវ ១យួរ, ភេសជ្ជៈបាកាស ១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០០.០០០រៀល រួមជាមួយអាហារពេលព្រឹក រួមមាន បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច ២ផ្លែ, ទឹកក្រូច ១កំប៉ុង និងទឹកបរិសុទ្ធ ២ដប ទៀតផង។

ជាមួយគ្នានេះលោកពូ លោកអ៊ុំ លោកតា រួមទាំងមានបងស្រីម្នាក់ផងដែរ ដែលប្រកបមុខរបរធាក់ស៊ីក្លូ បានសម្ដែងនូវភាពសប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ដែលតែងតែមិនភ្លេច ជួយយកអាសារ ពីសុខទុក្ខមិនដែលរំលងនោះឡើយ ហើយនេះក៏ជាលើកទី២ហើយ ដែលបានជួយដោយផ្ទាល់ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មាតាមនុស្សធម៌គ្ម​ានព្រំដែន ទឹកចិត្ដជួយសង្រ្គោះដ៏មហិមា និងជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅកម្ពុជា។

ឆ្លៀតក្នុងពិធីសំណេះសំណាលខាងលើនេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ,ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជាបានថ្លែងថា វត្តមានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីនេះ គឺជាការផ្ដល់នូវកិត្តិយស និងជាការលើកទឹកចិត្តដ៏ធំធេងដល់រដ្ឋបាលរាជធានីភ្នំពេញ សាខាកាកបាទក្រហមកម្ពុជារាជធានី និងអនុសាខា ខណ្ឌទាំង១៤ ក្នុងការបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ ការចុះជួបសំណេះសំណាលដោយផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែបានផ្សារភ្ជាប់មនោសញ្ចេតនា ជាមួយបងប្អូនជាអ្នកប្រកបរបរធាក់ស៊ីក្លូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកំពូលកាកបាទក្រហមកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ស័ក្តិសមទៅនឹងការប្រសិទ្ធនាមជា «មាតាមនុស្សធម៌» របស់កម្ពុជា។
សូមជម្រាបថា សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។ ក្រោយពេលបង្កើតសមាគមនេះ និងដោយទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលសមាគម សព្វថ្ងៃនេះ ៕

ដោយ:អ៊ុំ ណូន|ភ្នំពេញ|អំណាចព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com