កំពង់ស្ពឺ:លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ញើញដឹកនាំកម្លាំងជំនាញបើកកិច្ចប្រជុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខនេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួម លោក ឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកមេបញ្ជាការរង,លោកប្រធានមន្តីរនិងលោកនាយការិយាល័យ ដែលមានឈ្មោះក្នុងសេចក្តីសម្រេចក្រុមការងារក្នុងការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនេះផងដែរ។
ក្រោយពីបញ្ជប់នៃកិច្ចប្រជុំស្តីពីការរៀបចំរបៀបវារៈក្នុងកម្មវិធីថ្ងៃបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និង លោក ឧត្តមសេនីយ៍ត្រី នាង សាត ព្រមទាំង ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក៏បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងដីបន្ទាយថ្មីដោយផ្ទាល់ ដើម្បីពិនិត្យនិងរៀបចំប្លង់កម្មវិធីជាក់ស្តែងតែម្តង ដើម្បីត្រៀមសម្រាប់ថ្ងៃប្រារព្វពិធីបញ្ជុះបឋមសិលា នាពេលខាងមុខនេះឆាប់ៗនេះ៕
ដោយ:សុខសុភ័ណ្ឌ|កំពង់ស្ពឺ|អំណាចព័ត៌មាន|រូបថតអាវុហត្ថ