ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ

កំពត: នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកា យកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់នៅវត្តត្រពាំងរពៅ ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដោយមានការចូលរួមពីអាជ្ញាធរក្រុង និងសង្កាត់ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។

ទិដ្ឋភាព និងបរិយាកាស នៅព្រឹកថ្ងៃកាន់បិណ្ឌ១ ដែលជាថ្ងៃដំបូង នៃពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ នៅវត្តត្រពាំងរពៅ គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់យ៉ាងច្រើនកុះករ បាននាំគ្នាយកចង្ហាន់ បច្ច័យ និងទេយ្យទានមកប្រគេនព្រះសង្ឃ ក្នុងទឹកមុខសប្បាយរីករាយប្រកបដោយទឹកចិត្តជ្រះថ្លា និងបានគោរពប្រតិបត្តិតាមគន្លង ទំនៀមទម្លាប់ប្រពៃណីរបស់សាសនាព្រះពុទ្ធ។  នៅក្នុងពីធីនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងក្រុង បានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ និងបានចូលរួមរាប់បាត្រផងដែរ។

លោកជំទាវបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមធ្វើបុណ្យ សន្សំកុសល សម្រាប់ខ្លួនឯងផង និងសម្រាប់ឧទ្ទិសជូនដល់បុព្វការីជន ដែលមាន មាតា បិតា ជីដូន ជីតា ជាដើមផងនោះ ដើម្បីទទួលបាននូវសេចក្តីសុខក្តីចម្រើន និងមានគុណព្រះរតនត្រ័យជាទីពឹង ជាទីរលឹក ពិសេសសូមបន្តចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណីពិធីបុណ្យភ្ជុំបិណ្ឌឱ្យបានប្រសើរ ព្រោះការចូលរួមដ៏សកម្មរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យនេះ ក៏ជាការចូលរួមពង្រឹងស្មារតីសាមគ្គីភាព សេចក្តីមេត្តាករុណា និងសន្តិភាពនៅក្នុងសង្គមផងដែរ។

យេទ្យទានប្រគេនព្រះសង្ឃមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ ៥យួរ. ស្ករស ៥គីឡូ, ទឹកស៊ីអ៊ីវ ៥យួរ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូ, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ទឹកត្រី ៥យួរ, ត្រីងៀត ៥គីឡូ, ទឹកក្រូច-ទឹកផ្លែឈើ ៥កេស, សៀងផ្អែម ១០គីឡូ, ខ្ទឹមស ៥គីឡូ, សាប៊ូម្សៅ ៥គីឡូ, ទឹកសុទ្ធ ៥កេស រួមនឹងបច្ច័យ១លាន៥សែនរៀល៕ដោយ: វង្ស ចំរើន|កំពត| អំណាចព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com