ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ

កំពត: មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានឱ្យដឹងថា មកទល់បច្ចុប្បន្នការវាស់វែងដីធ្លី និងផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋក្នុងខេត្តសម្រេចបានប្រមាណជាង ៦៧ម៉ឺនក្បាលដី ស្មើនឹងជាង ៩៨ភាគរយ ដែលនៅទូទាំងខេត្តមានក្បាលដីសរុបជាង ៧៧ម៉ឺនក្បាលដី។ កត្តាដែលនាំឱ្យការងារចុះវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិបានលឿនដូចនេះ ក៏ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីអត្ថបប្រយោជន៍បណ្ណកម្មសិទ្ធិដីធ្លី ក្រោយមានការដោះស្រាយ និងផ្សព្វផ្សាយពីសំណាក់ឯកឧត្តមអភិបាលខេត្ត។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត លោក ព្រាប សុផាត បានឱ្យដឹងថា ខេត្តកំពតក្រោមការដាក់ចេញនូវគោលនយោបាយដីធ្លីពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ការចុះវាស់វែង ចុះបញ្ជី និងការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តសម្រេចបានប្រមាណជាង ៦៧ម៉ឺនក្បាលដី ដែលស្មើនឹងជាង ៩៨ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្ត ដែលខេត្តគ្រោងនិងបញ្ចប់ការវាស់វែង និងចែកបណ្ណជូនពលរដ្ឋនៅបំណាច់ឆ្នាំ២០២៥ខាងមុខនេះ។ ការឱ្យដឹងដូចនេះក្នុងពិធីពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិដំណាក់ឈ្នួល ស្ថិតក្នុងឃុំត្រពាំងបី ភូមិត្រពាំងគុយ ស្ថិតក្នុងឃុំល្បើក ស្រុកឈូក និងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិត្រពាំងថ្ម ស្ថិតឃុំល្បើក ស្រុកឈូក ខេត្តកំពត នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកឈូក។

លោកប្រធានមន្ទីរបានបន្តថា កត្តាដែលជំរុញឱ្យការងារចុះវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិបានលឿនដូចនេះ ដោយសារមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាការផ្សព្វផ្សាយពីផលលំបាកអំពីវិវាទដីធ្លីរបស់ឯកឧត្តមអភិបាលខេត្ត ដែលកន្លងមកឯកឧត្តមតែងតែគិតគូរដោះស្រាយបញ្ចប់នូវរាល់ទំនាស់ផ្សេងៗ ពិសេសទំនាស់ដីធ្លី ហើយបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ការចេញបណ្ណកម្មសិទ្ធិដីធ្លីនាពេលបច្ចុប្បន្ននេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមអភិបាលខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ដីដោយស្របច្បាប់ ព្រមទាំងទាញយកប្រយោជន៍ពីដីធ្លីឱ្យអស់សក្តានុពលនៃដី។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានគូសបញ្ជាក់ដែរថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋទើបតែមានក្នុងអណត្តិដឹកនាំរបស់សម្តេចតេជោ ក្រោយពេលដែលលោកបានស្វែងរកសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិ គឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយបន្តរហូតមកដល់ការដឹកនាំរបស់សម្តេចធិបតី ក៏លោកនៅតែគិតគូរជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញពន្លឿនក្នុងការចុះវាស់វែង ក៏ដូចជាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញដែលធ្វើការងារនេះឱ្យបានល្អ ពិសេសត្រូវច្បាស់ថាមុនពេលចេញបណ្ណគឺយើងឯកភាពគ្នាជាមួយអ្នកដែលមានព្រំជាប់គ្នា ហើយក្រោយពេលដែលចេញបណ្ណរួចក៏មិនត្រូវមានវិវាទនោះដែរ។

តាមរយបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពតបានឱ្យដឹងថា ការចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ២ភូមិ គឺភូមិដំណាក់ឈ្នួល ស្ថិតក្នុងឃុំត្រពាំងបី ភូមិត្រពាំងគុយ ស្ថិតក្នុងឃុំល្បើក ដែលមានក្បាលដីសរុបចំនួន ២,៩២១ក្បាលដី ស្មើនឹង ១,៤០៩គ្រួសារ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន១ភូមិ គឺភូមិត្រពាំងថ្ម ស្ថិតឃុំល្បើក ស្រុកឈូក ដែលមានក្បាលដីសរុបចំនួន ២,៦៤៩ក្បាលដី ស្មើនឹង ១,៣៣៣គ្រួសារ៕ដោយ វង្ស ចំរើន |កំពត| អំណាចព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com