ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ - មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញដលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពតត្រូវរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនពលរដ្ឋ - តាមរយ:ការប្តឹងពីពលរដ្ឋតាមទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់តាមលេខ(HoteLine)កងរាជអាវុធហត្ថខេត្ត - ដំរីឈ្មោះឡាក់គីដែលប្រជាពលរដ្ឋតែងតែទៅលែងចុងសប្តាហ៍បានស្លាប់ហើយពេលនេះ
0

តាមរយ:ការប្តឹងពីពលរដ្ឋតាមទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់តាមលេខ(HoteLine)កងរាជអាវុធហត្ថខេត្ត

កំពង់ស្ពឺ:ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់របស់​ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុម​មានគ្នា៧នាក់ ប្រដាប់ដោយដុំឥដ្ឋបានធ្វើសកម្មភាព គប់ឡាន​​​ គប់ម៉ូតូ​ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងជិះម៉ូតូដេញវ៉ៃគ្នា​ បង្កភាពអនាធិបតេយ្យ តាមទីសាធារណៈ បញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

កាលពីនៅវេលាម៉ោង​​ ១:៣០នាទីយប់រំលងអត្រាត ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ ក្រោយពីមានការរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋ តាមរយះលេខអន្គគមន៏សង្គ្រោះបន្ទាន់(Hote Line)1292 ដែលទើបនិងដាក់តំណើរការប្រើប្រាស់ ថាមានក្មេងទំនើងមួយក្រុមប្រដាប់ដោយដុំឥដ្ឋបានធ្វើសកម្មភាព គប់ឡាន​​​ គប់ម៉ូតូ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងជិះម៉ូតូដេញវ៉ៃគ្នាបង្កភាពអនាធិបតេយ្យតាមទីសាធារណៈនោះ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសាមគ្គីមុនីជ័យ បានធ្វើការចុះបង្ក្រាបក្មេងទំនើងទាំងនោះបានភ្លាមៗតែម្តង ដែលស្ថិតនៅក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្មេងទំនើងមួយក្រុមមានគ្នា៧នាក់ទាំងនេះ ដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសាមគ្គីមុនីជ័យ​ បង្ក្រាបនិងឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ជុប សុខថេង អាយុ២១ឆ្នាំ ភេទប្រុស រស់នៅបច្ចុប្បន្នក្នុងភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី២-ឈ្មោះ ប៊ុនធឿន សុខឌឿន អាយុ១៦ឆ្នាំ​ ភេទប្រុស ទីលំនៅភូមិកន្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៣-ឈ្មោះឡេង តាំងលី អាយុ ២២ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៤-ឈ្មោះ ចំណាប់ ចំរើន អាយុ១៧ឆ្នាំ ភេទប្រុស ទីលំនៅ ភូមិកណ្តក់ ឃុំព្រៃក្រសាំងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ​
ទី៥-ឈ្មោះរីម បញ្ញា អាយុ១៨ ភេទប្រុស  ទីលំនៅភូមិកណ្តក់ព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៦-ឈ្មោះធឿន សុខគា អាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិស្វាយជួរ ឃុំក្រាំងចេកស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
និងទី៧.ឈ្មោះ​​ ប្រាង ភក្រា្ត អាយុ១៥ឆ្នាំ ភេទប្រុស ទីលំនៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ហើយចាប់យកវត្ថុតាងបានរួមមាន៖ម៉ូតូ០៣ គ្រឿង,ដុំឥដ្ធ ០២ដុំ,ដុំថ្ម ០១ដុំ,ដំបងឈើ ០១ដើម.ទូរស័ព្ទ០៤គ្រឿង,នាឡិកា ០១គ្រឿង​ និងកាបូលុយចំនួន០១ទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសាមគ្គីមុនីជ័យ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីច្បាប់៕

ជាសារជូនដំណឹងរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​​​​​​ ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទាំងអស់ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់(HoteLine)1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង)ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram,WhatsApp,CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ហើយជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន  ក៏សូមអព្យាស្រ័យផងដែរចំពោះបងប្អូនប្រជាពលរដ្ឋណាដែលពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារកងរាជអាវុធហត្តយើងអី គឺដើម្បីទុកពេលវេលាឲ្យក្រុមការងាររបស់យើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។ សូមអរគុណ និងអរព្រះគុណ………ដោយ:APN

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com