ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

អភិបាលខេត្តតាកែវណែនាំដល់អាជ្ញាធរក្រុងស្រុកបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យកាន់តែប្រសើរ


តាកែវ:ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុសិ៍្តនគរបាលរដ្ឋបាលទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ និងដាក់ចេញយុទ្ធសាស្រ្តគន្លឹះសំខាន់ៗសម្រាប់អនុវត្ដលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបន្តថាដើម្បីរួមចំណែកលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ដិភាពបានកាន់ល្អប្រសើរ ផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ គប្បីអាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចូលរួមឲ្យសកម្មលើកិច្ចការងារនេះ ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀតដែលបង្កអសន្ដិសុខដល់សង្គមជាតិ។ ក្នុងនោះដែរក៏ត្រូវចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាល មកពីគ្រោះមហន្តរាយនិងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំ និងរំលឹកបន្ថែមទៀតដល់សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាមទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ឲ្យខាងតែបានរាល់បទល្មើសផ្សេងៗដែលលួចឆ្លងដែនខុសច្បាប់ មកកាន់ប្រទេសកម្ពុជាយើង។ជាមួយគ្នានេះយើងក៏ត្រូវពិនិត្យមើលរាល់ការនាំចូលទំនិញផ្សេងៗផងដែរ ដើម្បីធានាបានូវ សុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតរដ្ឋបាលខេត្តតាកែវ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com