កំពង់ស្ពឺ:មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកពីនាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះបង្គលគីឡូម៉ែត្រលេខ៣-៤ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២៥។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក់ហុីយ៉ាន់ដាយ ពណ៍សរ ពាក់ផ្លាកលេខ ភ្នំពេញ3D-9681 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់ឈ្មោះ (បានចុះរត់គេចខ្លួនបាត់) លុះបើកមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1GJ-4681។
បើកពីកើតទៅលិច ឌុបមនុស្ស២នាក់ អ្នកបើកបរឈ្មោះយ្តន័ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ(រងរបួសធ្ងន់)អ្នករួមដំណើរទី១.ឈ្មោះយន្ត័ ភាស់ ភេទស្រី អាយុ២៧ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរទី២.ឈ្មោះ យន្ត័ ភា ភេទស្រី អាយុ ៤៣ឆ្នាំ(រងរបួសធ្ងន់) អ្នកទាំង៣ រស់នៅភូមិក្តាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសារមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងទាំង ២គ្រឿង បានបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕ដោយ:apn
0
ស្លាប់ម្នាក់រងរបួសធ្ងន់ពីនាក់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូក្នុងក្រុងច្បារមន
Filed in: សន្តិសុខ សង្គម