នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតផ្ដល់បទសម្ភាសជូន លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន ក្នុងដំណើរអញ្ជើញមកពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ដែលលោកនឹងដើរតួនាទីជាភ្នែក ត្រចៀក និងជាអ្នកនាំព័ត៌មានពីសភាពការណ៍ពិត និងស្ថានភាពសក្តានុពលទេសចរណ៍កម្ពុជា ជូនដល់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ (Donald J.Trump) ដោយផ្ទាល់។
សូមជម្រាបជូនថា កិច្ចសម្ភាសរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កានេះ គឺក្រោមការសម្របសម្រួលរបស់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។ដោយ:សុខ សុភ័ណ្ឌ