ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់និស្សិត ក៏ដូចជាយុវជនទាំងអស់ខិតខំរៀងសូត្យរដើម្បីលើកកម្ពស់សមត្ថភាព

កំពង់ស្ពឺ:កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីជំនួបសំណេះសំណាលជាមួយគណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ នៅសាលប្រជុំធំអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់និស្សិតក៏ដូចយុវជនទាំងអស់ឱ្យបន្តការខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។
ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើនគឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើនឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏​បាន​លើកឡើងថាប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ផ្តល់​ឱកាស​ឱ្យវិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើវិស័យអប់រំ ដោយចាប់ផ្តើមពីថ្នាក់បឋម រហូត​ដល់​ឧត្តមសិក្សា ដែលការណ៍នេះក៏ដូចជាការបើកឱកាសសម្រាប់សិស្សនិស្សិតយើងផងដែរ។

ទន្ទឹមនេះលោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងនូវការកោតសរសើរ​ផងដែរទៅ​ដល់និស្សិត យុវជន យុវនារី​នៃខេត្តកំពង់ស្ពឺ ដែល​ស្រវាស្រទេញចំពោះការសិក្សា ចង់ចេះ ចង់ដឹង និងដើរឱ្យទាន់សម័យកាលសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ជាមួយនោះដែរ សាស្ត្រាចារ្យត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជានិច្ច ដោយសារគោលការណ៍សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះនិងជួយឱ្យនិស្សិតមានចំណេះជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងគុណភាពធនធានមនុស្សជាមួយបណ្តាប្រទេសអភិវឌ្ឍន៍នានា។បច្ចុប្បន្នការបណ្តុះបណ្តាលនៅតាមសកលវិទ្យាល័យក្នុងប្រទេសឱ្យមានគុណភាព វាមិនខុសពីការបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នោះទេ ដូចនេះនិស្សិតទាំងអស់ត្រូវតែគោរពវិន័យ និងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវក្រេបយកចំណេះវិជ្ជាពីសាស្រ្តាចារ្យជំនាញរៀងៗខ្លួន ស្របតាមគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់សកលវិទ្យាល័យឱ្យបានត្រឹមត្រូវ។ហើយក្រោយបញ្ចប់បងប្អូន ក្មួយៗនិស្សិតនិងមានឱកាសចូលរួមលើកស្ទួយប្រទេសជាតិយើងឱ្យមានការអភិវឌ្ឍន៍រីកចម្រើន។

លើកឡើងនៅក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់កុំអស់សង្ឃឹម ហើយបោះបង់ការសិក្សានៅពាក់កណ្តាលទីឱ្យសោះ  ហើយប្រសិនជាមានការលំបាកខ្លាំងឬមានឧបសគ្គអ្វីមួយសូមទំនាក់ទំនងមករដ្ឋបាលខេត្ត ឬអភិបាលខេត្តផ្ទាល់ដើម្បីឱ្យរដ្ឋបាលខេត្តក៏ដូចអភិបាលខេត្តអាចជួយទំនុកបំរុងបន្ថែមដើម្បីមានលទ្ធភាពអាចបញ្ចប់ការសិក្សា។ក្នុងនោះអភិបាលខេត្តក៏បានប្រកាសជួយជ្រោមជ្រែងដល់សិស្សក្រីក្រចំនួន២២នាក់និងសិស្សដែលមានពិការ២នាក់ឱ្យមានលទ្ធភាពអាចសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអង្គរខេមរានាខេត្តកំពង់ស្ពឺនេះ៕ដោយ:APN

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com