ព្រះវិហារ:ថ្ងៃទី៤ខែសីហាឆ្នាំ២០២៥ សប្បុរសជនមកពីរាជធានីភ្នំពេញដែលដឹកនាំដោយលោកស្រី គៀត ម៉ានីឡាជាច្រើនរូប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនដើម្បីយកទៅផ្ដល់ជូនដល់បងៗកងទ័ពជួរមុខ និង ផ្ដល់ជូនដល់ពលរដ្ឋភៀសសឹកទិសទីមួយខេត្តព្រះវិហារ។
បន្ទាប់ពីក្រុមសប្បុរសធម៌ដែលបានផ្ដល់អំណោយជូនទៅដល់បងៗកងទ័ពជួរមុខដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនរួចមកសប្បុរសជនក៏បានបន្តដំណើរចូលទៅកាន់ជំរុំភៀសខ្លួនជាបន្តទៀតដើម្បីផ្ដល់អំណោយមួយចំនួនជូនទៅដល់ពលរដ្ឋប្រមាណ ជាង 180 គ្រួសារព្រមទាំងបានធ្វើដំណើរទៅសួរសុខទុក្ខដល់បងកងទ័ពដែលកំពុងតែសម្រាប់ព្យាបាលសុខភាពដោយសារត្រូវផ្សែងពុលរបស់សៀមដែលបានបាញ់បង្ហោះដាក់ព្រមទាំងបានផ្ដល់ជាថវិកាមួយចំនួនជូនទៅដល់បងកងទ័ពដែលកំពុងតែសម្រាកក្នុងមន្ទីរពេទ្យនោះទៀតផង។
មានប្រសាសន៍លើកឡើងនាឱកាសនោះលោក ស្រី គៀត ម៉ានីឡា បានលើកឡើងថា អ្នកនៅសមរភូមិក្រោយគឺតែងតែនឹកគិតអំពីសុខទុក្ខរបស់បងៗកងទ័ពដែលនៅជួរមុខជានិច្ច ដូច្នេះក្នុងថ្ងៃនេះអ្នកស្រីក៏សម្រេចចិត្តដឹកនាំសប្បុរសជនជាច្រើនព្រមទាំងបានយកអំណោយយកមកប្រគល់ដល់បងៗកងទ័ពជួបមុខដែលកំពុងតែលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីយើង។អ្នកស្រីក៏សូមបួងសួងដល់ទេវតា។សូមឲ្យតាមជួយថែរក្សា។ការពារអាយុជីវិតដល់បងៗកងទ័ព។សូមឲ្យជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាឡើយ៕
ដោយ សួន ពិសិត