ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ព្រៃលិចទឹកនៅខាត្បូងភូមិព្រែកតានង់ត្រូវបានកាប់បំផ្លាញតាមរយ:ការទិញរបស់ពួកឈ្មួញឃុបឃិតជាមួយអាជ្ញាធរ

កំពង់ចាម÷តាមរយៈការចុះដោយផ្ទាល់កាលព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ក្រុមអ្នកកាសែត ធ្វើដំណើរដោយថ្មើជើងចម្ងាយជិត៣គីឡូម៉ែត្រ នៅវាលបឹងខាង ត្បូងភូមិព្រែកតានង់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម..ជាទីវាលព្រៃតំបន់លិចទឹកគ្រប់គ្រងដោយខាងជលផល ពេលនេះប្រឈមនឹងការរលាយហិនហោច តាមរយៈការឃុបឃិតគ្នានៃអាជ្ញាធរមូលដ្ឋានលក់ឲ្យឈ្មួញកាប់ទន្ទ្រានអស់ទៅហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះព្រៃលិច ទឹកដែលជាតំបន់បឹង ស្ថិតនៅក្នុងភូមិទី៩,ភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន..ត្រូវបានកាប់រុករានឈូសឆាយបានប្រមាណជាង៥០ហិចតារួចហើយ។ តាមផែន ការនៅរដូវប្រាំងខាងមុខនេះ,ផ្ទៃដីបឹងដំរីឆ្លងនិងតួរហាត់ខ្យល់ ដែលគ្របដណ្ដប់ដោយព្រៃលិចទឹកប្រមាណជាង ១០០ ហិចតា ត្រូវប្រឈមកាប់បំផ្លាញឈូសដុតកំទេចឲ្យស្អាតនិងឲ្យរួចរាល់។

ក្រោមការសម្របសម្រួលរបស់ប្រធាន ភូមិទី៩និងផ្នែកខ្លះភូមិទី១០និងមួយចំនួនភូមិទី៨ ដីព្រៃលិចទឹក និងតំបន់បឹងទាំងនេះ ត្រូវបានលក់ទៅឲ្យឈ្មួញក្នុងតម្លៃ១ ហិចតា២៥០០ដុល្លារ។ ឈ្មួញបានទម្លាក់លុយជាច្រើនដំណាក់កាលច្រើនតង់,ទៅឲ្យមេការនៅតំបន់នោះដែល គេដឹងថាមេការនៅនឹងកន្លែង នៃភូមិទី៩ឈ្មោះលោករ៉ុមជួលប្រជាពលរដ្ឋកាប់ដោយដៃ និងបន្ទាប់មកទើបជួលត្រាក់ទ័រមកឈូសឆាយសំអាតជាក្រោយ។ ត្រាក់ទ័រ១ គ្រឿងត្រូវដឹងថាមកពីភូមិក្សេរ កំពុងធ្វើសកម្មភាពឈូសឆាយនៅទីនោះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មេការជាអ្នក សម្របសម្រួល និងដើរជួលប្រជាពលរដ្ឋឲ្យចុះទៅកាប់ជាការព្រៃទាំងនោះក្នុង១ហិចតា តម្លៃ១លានរៀល។ នៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយថ្មីៗនេះ សកម្មភាពកាប់ឆ្ការ ហាក់ដូចជាបានបន្ធូរដៃ ឬបានសម្រាកដោយលើកឡើងអំពីមូលហេតុសំខាន់២យ៉ាង,ទី១អ្នកកាប់ឆ្ការមិនទាន់បានទទួលប្រាក់គ្រប់ចំនួននិងទី២ទំនងជាលេចឮដល់មន្ត្រីជលផលដែលគេចុះមកត្រួតពិនិត្យមើល។ ដូច្នេះហើយអ្នកកាសែត ដែលចុះទៅមើលនោះមិនជួបប្រទះអ្នកកាប់ឆ្ការដោយផ្ទាល់ទេ។

លោក ប៉ិញ សុខឃាង មេឃុំព្រែកតានង់បានប្រាប់អ្នក កាសែតថា ដីនេះពីដើមមកគាត់(ប្រជាពលរដ្ឋ)ធ្លាប់អាស្រ័យផល,ខ្ញុំបានឱ្យហៅគាត់មកធ្វើកិច្ចសន្យាឈប់ធ្វើដីហ្នឹងតទៅទៀត។ គាត់ឈ្មោះសែម សារុម ។ កាល មុនប្រជាពលរដ្ឋមានការលក់ដូរ(ដីព្រៃ)នៅឆ្នាំ២០១៩។ ឥឡូវយើងបានទទួលការណែនាំពីរដ្ឋបាលខេត្ត យើងរក្សាដីនេះទុក។

ដីតំបន់លិចទឹកនេះត្រូវបានគ្រប់គ្រងថែរក្សាដោយសមត្ថកិច្ចជលផល ហើយប្រជាពលរដ្ឋអាចទៅនេសាទត្រីជាលក្ខណៈគ្រួសារតាមដំណែលចាស់បុរាណកន្លង មក។ ឥឡូវនេះព្រៃលិចទឹកនៅតំបន់នោះ ត្រូវបានកាប់បំផ្លាញអស់ហើយ តាមរយៈការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាននៅឃុំព្រែកតានង់។ ករណីនេះរដ្ឋបាលខេត្តកំពង់ចាមត្រូវតែបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ថា តើស្ថាប័នណាខ្លះពាក់ព័ន្ធនិងករណីខាងលើ។ លោកមេឃុំ? លោកស្មៀន?លោកមេប៉ុស្តិ៍?បណ្ដាអស់លោកជា ប្រធានភូមិ?  តើត្រូវជំរុញឲ្យអង្គភាពប្រឆាំងអំពើពុក រលួយហៅមន្ត្រីពាក់ព័ន្ធទាំងនេះសួរនាំដែរឬទេ?៕ដោយ:សំ ណាង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com