អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរក្រុង/ស្រុកទាំង១០ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូZoom៕ដោយ:សំ ណាង