កំពង់ចាម
:នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្របន្តិច បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.០២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៧.៧០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៥ និងក្រុង១៕ដោយ:សំ ណាង