ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ក្រសួងធនធានទឹក ត្រៀមទប់ស្កាត់និងបង្ការទឹកជំនន់ ឱ្យទាន់ពេលវេលា ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនដឹកនាំកម្លាំងជំនាញប្រជ្រុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
0

ទោះបងប្រុសបង្កើត ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដែរ បើបែកថ្នាំម្តងៗវាយបំផ្លាញខ្ទេចខ្ទីយ៉ាងនេះ

ទោះបងប្រុសបង្កើត ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដែរ បើបែកថ្នាំម្តងៗវាយបំផ្លាញខ្ទេចខ្ទីយ៉ាងនេះ

ទោះបងប្រុសបង្កើត ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដែរ បើបែកថ្នាំម្តងៗវាយបំផ្លាញខ្ទេចខ្ទីយ៉ាងនេះ
បន្ទាយមានជ័យ៖ ទោះបងបង្កើតក៏ទ្រាំមិនបាន ពេលជក់គ្រឿងញៀនបែកម្តងៗ វាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទីគ្មានសល់ច្រើនលើកច្រើនសារពេក ប្តឹងអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី28 ខែមិថុនា ឆ្នាំ2021 ចាត់ការតាមច្បាប់។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពេល លោក សិទ្ធ ហ្វាហ្ស៊ី ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្តឹងមកកងរាជអាវុហត្ថក្រុង ឲ្យឃាត់ខ្លួនបងប្រុសបង្កើតរបស់ខ្លួនជាជនសង្ស័យឈ្មោះសិទ្ធ សាក់រ៉ានី ភេទប្រុស អាយុ41ឆ្នាំ ដែលបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដោយចេតនា និងប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់
លោកមេបញ្ជការបានបញ្ចាក់ថា ពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើគ្រឿងញៀនជាប្រចាំពេល ខឹងនឹងប្អូនគេម្ដងៗ រូបគេតែងតែដុតបំផ្លាញសម្ភារ:នៅក្នុងផ្ទះ ជាច្រើនដងមានដូចជា តុ ទូ ទូរទស្សន៍ និងសម្ភារ:ផ្សេងៗទៀតផងដែរ។
ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សិទ្ធ សាក់រ៉ានី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com