ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

នគរបាលស្រុកសំរោងទងបង្ក្រាបករណីគ្រឿងញៀនឃាត់ជនសង្ស័យចំនួន៣នាក់

កំពង់ស្ពឺ​:ដោយអនុវត្តតាមបទប​ញ្ជាលោកឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំព​ង់​ស្ពឺ​ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០​២​៥ វេលាម៉ោង១៣ និង ០៥ នាទី នៅចំណុចភូមិព្រៃរំដួល ឃុំសែនដី សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ កំលាំងនគ​របាល​ទទួល​បានព័ត៌មាន​ ពីប្រជាព​លរដ្ឋល្អ​ រាយការណ៍​អំពីមុខស​ញ្ញា​គ្រឿង​ញៀន​ ពាក់ព័ន្ធ​ករណី​ជួ​ញដូរដោយខុសច្បាប់នូវសារធាតុ​ញៀនជាប្រចាំ​ កំលាំងបានស្រាវជ្រាវនិងឃាត់បានចំនួន ៣ នាក់÷
១-ឈ្មោះ យ៉ុង ចិត្ត ភេទ ប្រុ​ស អាយុ ៣១ ឆ្នាំ នៅភូមិព្រៃរំដួល ឃុំសែនដី ដកហូតម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣ កញ្ចប់ (មធ្យម ១ , តូច ២),ទូរស័​ព្ទដៃ ១ គ្រឿង និងម៉ូតូ ១ គ្រឿង ។

បើយោងតាមចម្លើយរបស់ឈ្មោះ យ៉ុង ចិត្ត សមត្ថកិច្ច​នគរបាលបានបន្តឃាត់ឈ្មោះ ឆេង ចាន់ណា ហៅ រស្មី អា​យុ ៣៩ឆ្នាំ ឃាត់នៅចំណុចភូមិស្រែ​ត្រោក ឃុំសែនដី ដកហូតសា​រធាតុ​សង្ស័យ​គ្រឿង​ញៀ​ន​ចំនួន ៤​កញ្ចប់ (មធ្យម ១,តូច ៣), ទូរស័​ព្ទ​ដៃ ១គ្រឿង បន្ទាប់​មកសមត្ថកិច្ច​បន្ដឃាត់​ឈ្មោះ គុជ ជីវ័ន្ត ហៅ ពៅ អា​យុ ៣៥ឆ្នាំ ឃាត់នៅចំ​ណុចភូមិអង្គមេត្រី ឃុំរ​លាំង​គ្រើ​ល ដកហូត÷ សារធាតុ​សង្ស័យ​គ្រឿង​ញៀន​ចំនួ​ន ៣ កញ្ច​ប់មធ្យម ,ទូរស័ព្ទដៃចំនួន ២ គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿង ១គ្រឿង ។

តាមការបញ្ជាក់​ពីលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ បានបញ្ជាក់ឱ្យដឹងថា​ប្រតិបត្តិការ​ខាងលេី​ ឃាត់មុខស​ញ្ញា ៣នាក់ ប្រុស , ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១០ កញ្ចប់ (មធ្យម ៥ ,តូច ៥),ទូរស័​ព្ទដៃចំនួន ៤ គ្រឿង,ម៉ូតូ ១ គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង និងបានប​ញ្ជូន​មកអធិការដ្ឋាន​នគរបាល​ស្រុក​  ដេីម្បី​បន្ដនីតិវិធី​កសាងសំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំណាត់ការ​នីតិវិធី​បន្ដ​៕ដោយ:apn

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com