ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបង្ហោះរឿង ឈូសឆាយដីនៅក្នុងស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មាន

បន្ទាប់ពីអ្នកលេងបណ្តាញសង្គម ហ្វេកប៊ុកបង្ហោះរឿង ឈូសឆាយដីនៅក្នុងស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺព័ត៌មាន

កំពង់ស្ពឺ: កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់បងប្អូន និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បង្ហោះដោយមានខ្លឹមសារ” ស្នើសុំការ អន្តរាគមន៍…..ជាពិសេសនេះ មិនមែន ករណីកាត់ឆ្កៀលដីឱ្យប្រជាពលរដ្ឋ នៅតំបន់ភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺនោះទេ នេះគឺជាការរៀបចំ ដើម្បីយក ដីធ្វើជាកម្មសិទ្ធិ…។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបដិសេធ ចំពោះការបង្ហោះព័ត៌មានគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ ក្នុងន័យបំភ្លៃបំផ្លើស បង្អួចបង្កាច់ ចេតនាញុះញង់ បង្កប់នូវគំនិតទុច្ចរិត ធ្វើឱ្យសាធារណមតិ មានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ មកលើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អនុវត្តកិច្ចការងារ យ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ។ ក្នុងន័យនេះ ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិរក្សតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ តាមរយៈការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ ព្រមទាំង ពិនិត្យដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបានផ្តល់លទ្ធភាពចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបាន កាន់កាប់ និងអាស្រ័យផលជាក់ស្តែង ឱ្យទទួលបានដីសម្រាប់បង្កបង្កើនផល លើកកម្ពស់កម្រិតជីវភាព របស់ ប្រជាពលរដ្ឋ ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ និងអភិវឌ្ឍន៍ដោយ ចីរភាពដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តនឹងបន្តចាត់វិធានការចំពោះបុគ្គលទាំងឡាយណាដែលរុករានទន្ទ្រានដីសាធារណៈរបស់រដ្ឋ។ ដូចនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការផ្សព្វផ្សាយរាល់ព័ត៌មានទាំងឡាយ ត្រូវផ្អែកលើទិដ្ឋភាពច្បាប់ ធ្វើជាមូលដ្ឋានច្បាស់លាស់ ជៀសវាងកុំឱ្យសាធារណជន មានការភាន់ច្រឡំ ឬខុស ពីការពិតដោយគ្មានទឡីករណ៍ ផ្សារភ្ជាប់ជាមួយនឹងបទដ្ឋានគតិយុត្ត ដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន និងស្នើឱ្យធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយឡើងវិញជាដាច់ខាត។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ដោយ:apn

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com