ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ - មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញដលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពតត្រូវរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនពលរដ្ឋ - តាមរយ:ការប្តឹងពីពលរដ្ឋតាមទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់តាមលេខ(HoteLine)កងរាជអាវុធហត្ថខេត្ត
0

អគ្គីភ័យឆេះបន្ទប់ស្នាក់នៅរបស់កម្មកររោងចក្រកែច្នៃផ្លែឈើ១កន្លែងនៅស្រុករតន:មណ្ឌលខូចខាតជាង៥ម៉ឺនដុល្លា

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដាឆ្នាំ២០២៥មានអគ្គិភ័យ​មួយដែល​គេ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បណ្ដាល​មក​ពី​ការ​«​ឆ្លង​ចរន្តអគ្គិសនី​»​បាន​ឆាបឆេះ​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​ក្នុង​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​មួយ​កន្លែង​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល នៅគេប៉ាន់ស្មាន​ខាតបង់​ជា​ប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ ។

កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ជា ច្រើនគ្រឿង​ផង ។ យោង​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ទីតាំង​កើតហេតុ ស្ថិត​នៅ​ក្នុង​រោងចក្រ​«​កែ​ច្នៃ​ផ្លែ​ឈើ​»​របស់​ក្រុមហ៊ុន«​បៃ​សិង​សេង ខេ​ម​បូ​ឌា អិន​ដាស​ស្ទ្រី ខូ​អិ​ល​ធី​ឌី​» ដែលមានទីតាំងនៅ​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភពពីសមត្ថកិច្ចបាន​បញ្ជាក់​ថា អគ្គិភ័យ​បាន​ឆេះ​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​ក្នុង​រោងចក្រ​នេះ ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​«​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​» ។ សាក្សី​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា អគ្គិភ័យ​បាន​កើតឡើង​នៅ​ពេល​កម្មករ​កំពុង​រៀបចំ​ចេញ​ធ្វើ​ការងារ ។ ពេល​នោះ ស្រាប់តែ​អគ្គិភ័យ​ចាប់ផ្ដើម​ឆេះ​ពី​ចុង​ម្ខាង​នៃ​ជួរ​បន្ទប់​ស្នាក់​នៅ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង ។

របាយការណ៍​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា អគារ​ស្នាក់​នៅ​របស់​កម្មករ​ទំហំ​១០​ម៉​x២៤​ម៉ មាន​ចំនួន​១៦​បន្ទប់ ។ តុល្យការ​នៃ​ការ​ខូចខាត​មាន សម្ភារៈ​ប្រើប្រាស់ សម្លៀក​បំពាក់ ម៉ូតូ​០១​គ្រឿង និង​ទ្រព្យសម្បត្តិ​របស់​កម្មករ​ជា​ច្រើន​ទៀត ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ ។

ជុំវិញ​អគ្គិភ័យ​នេះ មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍ភ្លាម​ៗ ជា​មួយ​សមត្ថកិច្ច និង​ក្រុម​កម្មករ​បាន​ព្យាយាម​ព​ន្ត​ត់​ភ្លើង។ ប៉ុន្តែ​យ៉ាងណា អគ្គិភ័យ​បាន​លេប​យក​បន្ទប់​ស្នាក់​នៅ និង​ទ្រព្យសម្បត្តិ​នានា​អស់​ប្រហែល​៧០% តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិតមនុស្ស​ទេ ៕ដោយ:apn

Filed in: រាយការណ៍សំខាន់ៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com