ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ភោធអគារសិក្សារផ្ទះគ្រូបង្រៀងនិងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ

សម្តេចធិបតីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និង សមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ សិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ដែលពិធីនេះធ្វើ ឡើងនៅ វិទ្យាល័យឧដុង្គ ស្ថិតក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

សមិទ្ធផលអគារសិក្សា ផ្ទះគ្រូបង្រៀន និងទីចាត់ការ ដែលបសនដាក់សម្ពោនាឱកាសនេះ មាន ចំនួន ១១ ខ្នង់ ស្មើ ១៤៩ បន្ទប់ ក្នុងគ្រឹះស្ថានសិក្សាចំនួន៦ ដែលជាអំណោយរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជំរុញឱ្យសិស្សានុសិស្សបានរៀនសូត្រស្របតាមស្តង់ដាគុណភាពអប់រំ ដែលលើកកម្ពស់ធនធនមនុស្សឱ្យកាន់តែសម្បូរបែប។ គ្រឹះស្ថានសិក្សាចំនួន៦នេះរួមមាន ៖ ១.វិទ្យាល័យឧដុង្គ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ អគាសិក្សារត្រូវសម្ពោធ ចំនួន ២ ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២៤ បន្ទប់។ អគារនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២០ និងបញ្ចប់ ការសាងសង់ក្នុងឆ្នាំ២០២១។ ២.វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ អគារសិក្សា ត្រូវសម្ពោធ ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ១៨ បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់កាល ពីឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។ ៣.វិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី អគារត្រូវសម្ពោធមាន អគារសិក្សា ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់, អគារទីចាត់ការ ចំនួន ១ ខ្នង កម្ពស់ ១ ជាន់ ស្មើនឹង ៣ បន្ទប់ និង ផ្ទះគ្រូបង្រៀន ចំនួន ១ ខ្នង កម្ពស់ ២ ជាន់ ស្មើនឹង ២០ បន្ទប់។ អគារនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។ ៤.សាលាបឋមសិក្សា ជ្រៃហូរព្នៅ ស្ថិតក្នុងស្រុកគងពិសី អគារត្រូវសម្ពោធមាន អគារសិក្សា ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើ ១៨ បន្ទប់ និង អគារទីចាត់ការ ចំនួន ១ ខ្នង កម្ពស់ ១ ជាន់ ស្មើ ៣ បន្ទប់។

អគារនេះ ចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។ ៥.វិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន អគារសិក្សាត្រូវសម្ពោធ ចំនួន ១ ខ្នង កម្ពស់ ៣ជាន់ ស្មើ ១៨ បន្ទប់។ អគារនេះ ផ្តើមសាងសង់ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១។ ៦.អនុវិទ្យាល័យ រត្នមុន្នីគិរីឧត្តម ស្ថិតក្នុងស្រុកបសេដ្ឋ អគារត្រូវសម្ពោធមាន អគារសិក្សា ចំនួន ១ ខ្នង កម្ពស់ ២ ជាន់ ស្មើនឹង ១២ បន្ទប់ និង អគារទីចាត់ការ ចំនួន ១ ខ្នង កម្ពស់ ១ ជាន់ ស្មើ ៣ បន្ទប់។

អគារនេះ ចាប់ផ្តើមសាងសង់ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២២។ តាមរបាយការណ៍ បានបង្ហាញថា នៅទូទាំងខេត្តកំពង់ស្ពឺ មានសាកលវិទ្យាល័យ ចំនួន១, វិទ្យាល័យចំនួន ៣៣សាលា (រដ្ឋ២៧ និងឯកជន ៦), អនុវិទ្យាល័យ ចំនួន ៧៨សាលា (រដ្ឋ ៧០ និង ឯកជន ៨), សាលាបឋមសិក្សា ចំនួន ៣៤៣សាលា(រដ្ឋ ៣១៦ និងឯកជន ២៧), សាលា មត្តេយ្យសិក្សា ៥៥០សាលា(រដ្នា ២៣១, ឯកជន ៣៥, សហគមន៍ ២៨៤) មានបុគ្គលិក ៥.៣០៩នាក់ ស្រី ២.១៨១នាក់ និងមានសិស្សសរុប ១៩៧.២៨៧នាក់ ស្រី ៩៨.៥៦៣នាក់។ ឆ្នាំសិក្សា ២០២៣-២០២៤ មានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប ៤.២៦៥នាក់ ស្មើនឹង ៨១,៦៦ភាគរយ ស្រី ២.៥០៥នាក់ ស្មើនឹង ៨៧,៥៩ភាគរយ ក្នុងនោះ និទ្ទេស A ចំនួន ៤៧នាក់ ស្រី ២៩នាក់ ទទួលបានរង្វាន់លើកទឹកចិត្តរួមមាន កុំព្យូទ័រ ថើបប្រូត និងថវិកាពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកអភិបាលខេត្តផងដែរ។

នៅទូទាំងខេត្តកំពង់ស្ពឺ មានអគារសិក្សាសរុបចំនួន ១.១៥៨ខ្នង ស្មើនឹង ៥.១៣៩បន្ទប់ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៩៤ខ្នង ស្មើនឹង ១.១៣០បន្ទប់ (អាគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់)។

ជាមួយគ្នានេះ សាលារៀនជាប់ស្តង់ដារសាលាគំរូ មាន ចំនួន ៥សាលា (ក្រុងឧដុង្គម៉ែជ័យ ២សាលា និងក្រុងច្បារមន ៣សាលា)។ ចំពោះសាលារៀនជាប់ជាអង្គភាពផ្តល់សេវាធារណៈគំរូ ក្នុងឆ្នាំ២០២៤ ចំនួន ១សាលា នៅវិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន៕ដោយ:apn

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com