កំពង់ចាម:នារសៀល ថ្ងៃ
ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម៕
ដោយ:សំ ណាង