ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន - ការប្តឹងពីពលរដ្ឋតាមរយ:លេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២មកកម្លាំងកងរាជអាវុធខេត្តក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាភារ:បាត់ទុក្ខលំបាក់ជូនពលរដ្ឋ
0

លោកជាម ច័ន្ទសោភ័ណអភិបាលខេត្តកំពង់ស្ពឺប្រកាសមិនលើលែងចំពោះអិបាលក្រុងស្រុកណាដែលបង្កើតឬឃុបឃិតឱ្យមានល្បែងស៊ីសងអនឡាញ

កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានធ្វើការព្រមានទៅដល់អភិបាលក្រុងស្រុកនិងមេឃុំចៅសង្កាត់ទាំងអស់ថាលោកនិងមិនលើកលែងឱ្យទេប្រសិនរកឃើញថាមានជាប់ពាក់ព័ន្ធឬឃុបឃិតជាមួយការបើកឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទពិសេសគឺក្រុមអនឡាញខុសច្បាប់។ការព្រមានដូច្នេះធ្វើឡើងក្នុងពិធីប្រកាសលោក គង់ ឈុនលី ជានាយករដ្ឋបាលនិងលោក វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ប្រទេសជិតខាងយើង គេបានចោទមកកម្ពុជាជាប្រទេសដែលបង្កើតឱ្យមានបទល្មើសតាមប្រព័ន្ធអនឡាញ ជាកន្លែងដែលក្រុមឧក្រិដ្ឋជនជ្រកកោន។ ដើម្បីបង្ហាញភាពស្អាតស្អំនិងបញ្ជាក់ថាប្រទេសកម្ពុជាគ្មានបទល្មើសទាំងនេះ អាជ្ញាធរក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែតាមដាននិងពិនិត្យមើលនូវរាល់ទីតាំងសង្ស័យក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងករណីរកឃើញថា មានបទល្មើសនេះ ចៅហ្វាយក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែរាយការណ៍បន្ទាន់មករដ្ឋបាលខេត្តឬអភិបាលខេត្តដើម្បីបង្ក្រាបឬកំទេចចោល ជៀសវាងបង្កើតបទល្មើសឱ្យកាន់តែធំ។
អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ជំហរយ៉ាងមុតមាំថា អភិបាលក្រុងស្រុកឬមេឃុំចៅសង្កាត់ទាំងអស់និងមិនរួចខ្លួនទេ ប្រសិនជារកឃើញថាបាននិងកំពុងមានការឃុបឃិតឬនៅពីក្រោយខ្នងការបើកឱ្យមានបទល្មើសអនឡាញទាំងនោះ។ទន្ទឹមនេះ អាជ្ញាធរក្រុងនិងស្រុក ឃុំសង្កាត់ក៏ត្រូវចូលរួមឱ្យបានផុលផុសក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនានានៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងផងដែរក្នុងនោះត្រូវទប់ស្កាត់និងបង្ក្រាបឱ្យបានដាច់ខាតចំពោះការចរាចរណ៍បទល្មើសគ្រឿងញៀន ក្មេងទំនើង និងសកម្មភាពចោរលួច ឆក់ប្លន់ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ជាមួយនោះក៏ត្រូវតាមដានរាល់សកម្មភាពក្រុមអ្នកវិនិយោគនានាដែលបាននិងកំពុងឆបោកពលរដ្ឋតាមរយ:ការលក់ដីឡូតិ៍ ផ្ទះល្វែង និងបុរីជាដើម ដើម្បីផ្តល់ឱកាសទាន់ពេលដល់រដ្ឋបាលខេត្តក្នុងការទប់ស្កាត់ជាមួយបទល្មើសនេះបញ្ជៀសការចាញ់បោកកាន់តែធ្ងន់ធ្ងរ៕
ដោយ:សុខ សុភ័ណ្ឌ រូបថត មន្ទីរព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com