លោកព្រិន្ទបាលឯក អ៊ុក គា បានក្លាយជានិមិត្តរូប នៃភាពក្លាហានយ៉ាងអស្ចារ្យ នៃកងយោធពលខេមរភូមិន្ទរបស់ជាតិខ្មែរ ដែលយើងមិនដែលញញើត និងរាថយចំពោះសត្រូវឈ្លានពានទេ។
គាត់ជាមេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣។
វីដេអូនៅថ្ងៃនេះ កាន់តែទាក់ទាញកម្លាំងថាមពល និងការលើកទឹកចិត្តគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះទឹកចិត្តម៉ឺងម៉ាត់ និងរឹងមាំរបស់ទាហានយើងនៅសមរភូមិចជួរមុខ៕ដោយ:សួន ពិសិត
![]()
![]()