ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តហក់ឡើងដល់កម្ពស់៧,៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៧៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ភ្នាក់ងារសារព័ត៌មានយើងបានតាមដានពីមន្ទីធនធានទឹកខេត្ត៕ដោយ:សំណាង