កំពង់ចាម:
បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះបន្តិចនៅកម្ពស់៦.៨៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១០ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,២៨ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ទៀតថាមានឃុំ/សង្កាត់ជាច្រើន មានភ្លៀងធ្លាក់តិច ឬច្រើនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥៕ដោយ:សំ ណាង