ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់
0

ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
សាលប្រជុំមន្ទីរព័ត៌មាននាថ្ងៃអង្គារ 14 រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. 2569 កំពង់ស្ពឺថ្ងៃទី 24 ខែមិថុនាឆ្នាំ 2025 ដោយមានការអញ្ជើញចូលរួមពីលោកស្រីប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សរុបប្រមាណជា 32 នាក់។

លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានបានអានរបាយការណ៍សកម្មភាពការងារជូនដល់គណៈអធិបតីរួចមក លោក ម៉ែន ប៊ុនធា អនុប្រធានមន្ទីរ បានអាន ដីកាស្ដីពីការប្រគល់ភារកិច្ច និងតែងតាំងមន្ត្រីរាជការ ជាអនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ។

ក្នុងពិធីនោះដែរក៏មានការប្រគល់ទទួល នូវដីការសម្រេចតែងតាំង និងការប្ដេជ្ញាចិត្តរបស់លោក អ៉ិន ប៊ុនណា អនុប្រធានមន្ទីរព័ត៌មានទើបតែងតាំងចូលកាន់តំណែងថ្មី ដូចតទៅ៖
. ខិតខំអនុវត្តការងារដើម្បីភាពជោគជ័យក្នុងការសម្រេច តាមចក្ខុវិស័យរបស់ មន្ទីរ និងក្រសួងព័ត៌មាន
. រក្សាឱ្យបាន នូវសុខដុមនីយកម្ម ផ្ទៃក្នុងរបស់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
. ជំរុញឲ្យមានការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញបន្ថែម
. សហការជាមួយ មន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យមន្ទីរព័ត៌មាន កាន់តែមានភាពរីក ចម្រើនលើវិស័យព័ត៌មាន។

ក្នុងពិធីប្រកាសតែងតាំងអនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ឯកឧត្តម ហន ភក្តី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ផ្ដាំផ្ញើ និងលើកឡើងថា÷ រឿងតួនាទី ឡើងចុះជារឿងធម្មតា របស់មន្ត្រីរាជការ
និងការដាក់ពិន័យ ក៏មានជារឿយៗធម្មតា។ ហើយការដឹកនាំ ត្រូវមានការលើកទឹកចិត្ត
ដល់មន្ត្រីដែលបានខិតខំ បំពេញការងារ ហើយមន្ត្រីគ្រប់រូប ត្រូវមានឈ្មោះ និងអត្តលេខ – តែងតាំង ហើយក៏អាចដក់វិញបានដែរ មន្ត្រីគ្រប់រូប ត្រូវមានឯកភាពផ្ទៃក្នុងរបស់មន្ទីរ -ការ តែងតាំងផ្តោតលើបទពិសោធន៍- មិនផ្តោតលើការងារយូរឬឆាប់នោះឡើយ។

ឯកឧត្តម បានបន្តទៀតថា ក្លាយជាអ្នកដឹងនាំគេ គឺជាបុគ្គល ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានមហិចតាគ្រប់គ្រង និងដោះស្រាយនូវគ្រប់ស្ថានការណ៍- អ្នកដឹកនាំគេ ត្រូវមានភាពបទបែន- ត្រូវដឹងគ្រប់រឿង – និងចេះធ្វើគ្រប់យ៉ាង- ត្រូវវិភាគ តើព័ត៌មាននេះពិត ឬមិនពិត។ ព័ត៌មានឥឡូវនេះ ខុសដាច់ កាលពីមុន ទម្រាំតែបានផ្សាយ ត្រូវចំណាយពេលចុះយកព័ត៌មាន និងចំណាយពេល ផលិត ក៏ដូចជាសរសេរអត្ថបទ និងចំណាយច្រើនផ្សេងទៀត  តែឥឡូវនេះមានតែទូរស័ព្ទមួយ និងអ្នកអត្ថាធិបាយ ម្នាក់ ក៏អាចចេញផ្សាយជាព័ត៌មាន បានដែរ។ មន្ទីរត្រូវបែងចែក ការងារ និងត្រូវធ្វើផែនការឲ្យបានល្អ និងរៀបចំឲ្យបានល្អ ដោយត្រូវត្រួតពិនិត្យការងារ មន្ត្រីម្នាក់ រៀនអោយមានជំនាញក្នុងខ្លួន- ត្រូវខិតខំរៀនសូត្របន្ថែម ពង្រឹងផ្នែក រដ្ឋបាលមន្ទីរ-យកចិត្តទុកដាក់ ចំពោះការ-ឡាយ -ស៊ែ- និងខំមិន ក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម-មន្ទីរត្រូវគាំទ្រថវិកា សម្រាប់ បូ៊តផេក -មន្ទីរព័ត៌មាន ត្រូវពិនិត្យ អាជ្ញាប័ណ្ណព័ត៌មាន គ្រប់អង្កភាព  និងចុះបញ្ជីនៅមន្ទីរព័ត៌មាន ចៀសវាងការផ្សព្វផ្សាយព័ត៌មាន បំពុល បំប៉ោង បំភ្លើស បំភ្លៃព័ត៌មានជាដើម។ ហើយត្រូវសហការជាមួយអ្នកសារព័ត៌មាន ទាំងរដ្ឋ និងឯកជន ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ។ មេដឹកនាំ ត្រូវប្រើពាក្យ( ជេរ ទៅហៅមក) សូមកុំមើលបំណាំគ្នា -ដោយមន្រ្តីម្នាក់ៗមានសភាវៈគិត គឺខុសៗគ្នា។ -មន្ត្រីគ្រប់រូប ត្រូវគោរពតាមតួនាទី និងឋានានុក្រម -អ្នកឡើងថ្មី ត្រូវខិតខំធ្វើការងារ- និងសាមគ្គីភាពផ្ទៃក្នុងផងដែរ៕(apn)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com