កំពង់ចាម:នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សារាវុធ អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ អិលប៊ីអិន អេស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម តំណាងប្រធានក្រុមប្រឹក្សាខេត្ត , អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ , ប្រធានមន្ទីរ/អង្គភាព , មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសម្បទានក្រោមឱវាទរដ្ឋបាលខេត្តផងដែរ៕ ដោយ:សំ ណាង
0
ឯកឧត្តម លី សារ៉ារិទ្ធ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ
Filed in: ព័ត៌មានជាតិ