កំពង់ចាម:បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះនៅកម្ពស់៧.៤៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,៣២ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៣,៨៣ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាគឺមានភ្លៀងធ្លាក់ច្រើននៅក្នុងស្រុកស្រីសន្ធរនៅថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២៥៕
ដោយ:សួន ពិសិត