ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនលោកតាលោកអ៊ុំនិងលោកពូប្រកបរធាក់ស៊ីក្លូចំនួន៣៨៦នាក់ - ក្រសួងធនធានទឹក ត្រៀមទប់ស្កាត់និងបង្ការទឹកជំនន់ ឱ្យទាន់ពេលវេលា ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនដឹកនាំកម្លាំងជំនាញប្រជ្រុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ
0

លោកជំទាវ ម៉ែន សំអន បាន​ទទួល​ម៉ាស​ចំនួន ១៥​ម៉ឺន​ម៉ាស់ របស់​ក្រុមហ៊ុន YUEFENG GROUP តាមរយៈ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​

លោកជំទាវ ម៉ែន សំអន បាន​ទទួល​ម៉ាស​ចំនួន ១៥​ម៉ឺន​ម៉ាស់ របស់​ក្រុមហ៊ុន YUEFENG GROUP តាមរយៈ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ដែល​បាន​ចាត់​ឲ្យ​ឯកឧត្តម ហួត ហាក់ នាំយក​អំណោយ​ជា​ម៉ាស់​ចំនួន​១៥​ម៉ឺន​ម៉ាស់ របស់​ក្រុមហ៊ុន YUEFENG GROUP ប្រគល់ជូន​លោក​ជំទាវ ដើម្បី​ប្រើប្រាស់​ក្នុងដំណាក់កាល​ការពារ និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នា​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ក្រុម​ការងារ និង​ក្រុមហ៊ុន YUEFENG GROUP ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​នៅ​គ្រប់​ដំណាក់កាល​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេ​រោគកូ​វីដ​១៩ នៅ​កម្ពុជា ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមការងារ និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុង​ការចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​។ ជាពិសេស ការអនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​ការពារ និង ៣​កុំ របស់​រាជរដ្ឋាភិបាល បើទោះបីជា​បងប្អូន​ទាំងអស់គ្នា​បាន​ទទួល​ការចាក់​វ៉ាក់សាំង​បាន​ពីរដង​រួចហើយ​ក៏​ដោយ​។ ខណៈ​ដែល​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣៨.៩៦៩​នាក់ ជាសះស្បើយ ៣២.៩៦៧​នាក់ និង​ស្លាប់ ៣៤៨​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com