![]()
![]()
![]()
![]()
![]()
កំពង់ចាម:កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផៃ្ទ បានអញ្ជើញជាគណៈអធិបតី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ LBN អាស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមមកពីរដ្ឋបាលស្រុកនៃខេត្ត ចំនួន ០៥ រួមមាន ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំ ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ៕ដោយ:សួន ពិសិត +សំ ណាង
0
អភិបាលរងខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលស្តីពីកាប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា
Filed in: ព័ត៌មានជាតិ