កំពង់ចាម:កាលពី
ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម រួមនឹងអាជ្ញាធរមូលដ្ឋាន បានអញ្ជេីញអមដំណេីរ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ ពីពីរគន្លងទៅជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនាភាពគុណភាពការងារស្ថាបនាផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម និងដោះស្រាយបញ្ហាឃឿនលូប្រអប់នៅមុខផ្ទះប្រជាពលរដ្ឋនៅតំបន់ទីប្រជុំជនស្គន់ ផ្សារព្រៃទទឹង និងក្រុងកំពង់ចាម ដេីម្បីងាយស្រួលដល់ការធ្វេីដំណេីរចេញចូលរបស់ប្រជាពលរដ្ឋ៕
ដោយ:សំ ណាង