ព្រះវិហារ: សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានយាង និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត។
ដំណើរចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសាសនា និងរាជរដ្ឋាភិបាល ចំពោះពលីកម្មរបស់វីរៈកងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត ការពារជាតិមាតុភូមិ ប្រកបដោយភាពក្លាហាន។
អំណោយដែលបានចែកជូន គឺជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់កងទ័ពទាំងអស់ ឲ្យបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ:សួន ពិសិត