ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបងចាំទទួលស្វាគមន៍ពលករខ្មែរដែលវិលត្រឡប់មកប្រទេសវិញ

បាត់ដំបង: មន្រ្តីក្រសួងការងារ និងមន្ទីរការងារខេត្តបាត់ដំបង បានរង់ចាំស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់វិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង ដើម្បី ផ្តល់ព័ត៌មានស្តីពីព័ត៌មានការងារក្នុងស្រុក និងក៏មានមន្រ្តីសម្ភាសន៍ការងារផ្ទាល់នៅមាត់ច្រកតែម្តង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបងបានផ្តល់បទសម្ភាសន៍ខណៈលោកប្រចាំការនៅច្រកព្រំដែនបានឱ្យដឹងថា ក្រុមការងារក្រសួង ,មន្ទីរការងារ, មន្រ្តីបសស ,គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈបបទាំង៣ ,មជ្ឈមណ្ឌលការងារជាដើម បានប្រចាំការនៅមាត់ច្រកទ្វារតែម្តង ដើម្បីត្រៀមទទួលពលករខ្មែរ ។
លោកបានបញ្ជាក់ថាមន្រ្តីបានធ្វើការផ្សព្វផ្សាយ និងសម្ភាសន៍ផ្តល់ការងារជូនដល់ពលករធ្វើភ្លាមៗតែម្តង បើសិនបងប្អូនចង់ទៅភ្លាម មន្រ្តីបញ្ជូនទៅតាមរោងចក្រសហគ្រាសក្នុងប្រទេសភ្លាម ដែលការប្រកាសរបស់ក្រសួងមានការងារក្នុងស្រុកជាង២៣ម៉ឺនកន្លែង។ លោកបន្ថែមថាបើសិនជាពលករមិនទាន់ចង់រកការងារភ្លាមទេអាចមកទទួលការបណ្តុះបណ្តាលចាប់រកជំនាញសិន ចាំបន្តរកការងារធ្វើក៏បានដែរ ដោយវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបងមានបីកន្លែងបានបើកទទួលចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់ជំនាញតាមចំណង់ចំណូលចិត្ត ហើយសុទ្ធសឹងតែជំនាញត្រូវនឹងទីផ្សារការងារក្នុងស្រុកនាពេលបច្ចុប្បន្ន ។
លោកបញ្ជាក់ថាបន្ថែមពីនោះរដ្ឋបាលខេត្តបាត់ដំបងបានយកចិត្តទុកដាក់ឱ្យមន្រ្តីពាក់ព័ន្ធផ្សព្វផ្សាយពីគោលនយោបាយគាំពារសង្គម សម្រាប់ពលករ ដូចជាគាំពារលើថែទាំសុខភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធនជាដើម នឹងមានរៀបចំទីទួលសុវត្ថិភាពនៅបេនឡានផ្ទាល់តែម្តងដែលមានទីតាំងធំទូលាយ អាចដាក់ពលករពី៤ពាន់ទៅ៥ពាន់នាក់ និងបន្តសង់បន្ថែមទៀតបើសិនមានបងប្អូនពលករត្រឡប់មកចូលប្រទេសវិញកាន់តែច្រើន។បន្ថែមពីនោះក៏រៀបចំក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះព្យាបាលរឺបញ្ជូនបន្ត និងការសម្របសម្រួលផ្សេងៗពីអាជ្ញាធរមានសមត្ថកិច្ចផងដែរជូនដល់ពលករ ៕
ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com