ព្រះវិហារ:នា
ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវគណៈប្រតិភូ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ៕
ដោយ:សួន ពិសិត