ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

អាជ្ញាធរខេត្តកំពង់ស្ពឺច្រានចោលការតវ៉ាពលរដ្ឋ២៨គ្រួសារនៅលើដីក្រុមហ៊ុនHLH

កំពង់ស្ពឺ: អាជ្ញាធរខេត្តកំពង់ស្ពឺបានច្រានចោលការតវ៉ារបស់ប្រជាពលរដ្ឋចំនួន២៨គ្រួសារដែលអះអាងថាមានផ្ទៃដីអាស្រ័យផលចំនួន៦០ហិកតា ត្រូវបានក្រុមហ៊ុនរបស់HLHហ៊ុំព័ទ្ធដោយរបងរឹងមាំមិនអោយពួកគាត់ចូលទៅអាស្រ័យផលបាននិងមិនមានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន គឺជាតវ៉ាដោយខុសច្បាប់និងបង្ករឱ្យមានហ្វឹកវរក្នុងសង្គម។

លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា ពលរដ្ឋចំនួន២៨គ្រួសារបាននាំគ្នាតវ៉ា ដោយក្នុងនោះបានអះអាងថាដី៦០ហិកតាដែលស្ថិតនៅចំនុចក្រហមកក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនអេចអិលអេច(HLH)ត្រូវបានហ៊ុំព័ទ្ធដោយរបងរឹងមាំក្រោយដីសម្បទានមួយនេះត្រូវបានផ្ទេរទៅឱ្យក្រុមលោកអ្នកឧកញ៉ា លី យ៉ុងផាត់។ពលរដ្ឋថា ពួកគាត់មិនអាចចូលទៅអាស្រ័យផលបានទេ និងសុំឱ្យអាជ្ញាធរស្រុកខេត្តជួយអន្តរាគមន៍បន្ទាន់។

ពាក់ពន្ធ័និងការតវ៉ាសុំការអន្តរាគមន៍នេះ លោក ជេត ដុំ បានលើកឡើងថាការតវ៉ាខាងលើគឺជាការបង្ករឱ្យមានភាពហ្វឹកវរនិងខុសច្បាប់ ព្រោះថាដីដែលស្ថិតក្នុងការតវ៉ាគឺខុសទីតាំងគ្នា ដោយដីដែលពលរដ្ឋតវ៉ាស្ថិតក្នុងភូមិកន្ទួត តែទីតាំងដីដែលពលរដ្ឋទៅឈរតវ៉ាគឺស្ថិតក្នុងភូមិក្រាំងពង្រនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។មួយវិញទៀតការអះអាងរបស់មេភូមិកន្ទួតមិនអាចចាត់ជាបានការទេ ព្រោះខ្លួនជាមេភូមិកន្ទួតបែរជាទទួលដឹងឮនិងអះអាងដីនៅភូមិក្រាំងពង្រទៅវិញ។

លោកថាក្រុមហ៊ុនអេចអិលអេចទទួលបានសិទ្ធិ
វិនិយោគពីរាជរដ្ឋាភិបាលក្នុង២០០៩តាមរយៈលិខិតលេខ១៤៧៥សជណ លើផ្ទៃដីទំហំ៨.៩៩៩,៦៤ហិកតា ក្នុងនោះកាត់ចេញជា
ទ្រនាប់ដងស្ទឹងអូរតាក្រាំង(ប្របមាត់ស្ទឹងអូរតាក្រាំង)អស់៥៣២,៦៧ហិកតា
ដីមានប្លង់កម្មសិទ្ធិ០១បប របស់ប្រជាពលរដ្ឋ៨៩,១២ហិកតា ដីឯកជនរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរនិងក្រសួងកសិកម្មចំនួន១២៥ហិកតា។សរុបដីដែលបានកាត់ចេញចំនួន ៧៤៦,៧៩ហិកតា និងដីជួលពីរដ្ឋនិងបង់ពន្ធជូនរដ្ឋរៀងរាល់ឆ្នាំមានចំនួន៨.២៥២,៨៥ហិកតា ហើយបច្ចុប្បន្ននេះដីទាំងអស់នេះត្រូវបានផ្តល់ប្លង់រឹងសរុប១២បណ្ណរួចហើយ។

សូមបញ្ជាក់ថា កន្លងមកនៅក្នុងចន្លោះឆ្នាំ២០១២ដល់ ២០១៥ អាជ្ញាធរខេត្តរួមជាមួយនឹងក្រុមហ៊ុនHLHបានដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានចូលកាន់កាប់និងអាស្រ័យផលរួចអស់ហើយចំនួន៨១២គ្រួសារ។ហើយបច្ចុប្បន្ននេះរដ្ឋបាលខេត្តក៏កំពុងធ្វើការដោះស្រាយលើទីតាំងដីវិវាទចំនួនពីរកន្លែងទៀតផងដែរគឺទីតាំងទីមួយស្ថិតនៅតំបន់បឹងរនាំង មានគ្រួសារប្រជាពលរដ្ឋចំនួន២៥គ្រួសារ ផ្ទៃដីវិវាទចំនួន២៣ហិចតា និងទីតាំងទីពីរ ស្ថិតនៅតាក្រហម ក ខាងក្រោម មានប្រជាពលរដ្ឋ៣៤គ្រួសារ ដីវិវាទចំនួន៤៤,៩០ហិកតា។ដោយឡែកទីតាំងដែលលើកឡើងពីការតវ៉ារបស់ប្រជាពលរដ្ឋនោះជាទីតាំងដីស្ថិតនៅតំបន់ក្រហម ក ខាងក្រោមជាប់មាត់ស្ទឹងតាក្រាំង ទីតាំងខាងលើនេះធ្លាប់បានដោះស្រាយគោលនយោបាយរួចហើយកាលពីអំឡុងឆ្នាំ២០១២-២០១៥ និងជាទីតាំងដីដែលមានប្លង់រឹងរបស់រដ្ឋ។

ក្នុងដែរលោក ជេត ដុំ ក៏បានបញ្ជាក់បន្ថែមថា ខេត្តនិងរៀបចំក្រុមការងារចុះអង្កេតលើទីតាំងដីដែលពលរដ្ឋប្រមាណ២៨គ្រួសារ លើផ្ទៃដី៦០ហិកតាលើកគ្នាតវ៉ា ដើម្បីសុំឱ្យមានការអន្តរាគមន៍ ហើយក្នុងករណីរកឃើញថាការតវ៉ាមិនមានមូលដ្ឋានច្បាស់លាស់ក្រោមការរៀបចំរបស់ជនទី៣នោះអាជ្ញាធរខេត្តនិងមានវិធានការយ៉ាងតឹងរឹងបំផុត៕
ដោយ : ក្រុងច្បារមន

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com