ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

បុរសម្នាក់ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីឱ្យគេកិនចំមីនតោនផ្ទុះបណ្តាលឱ្យស្លាប់នៅនឹងកន្លែង

 

 

ប៉ៃលិន ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ជន​រង​គ្រោះ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឱ្យ​ម្ចាស់​ចំការ១កន្លែង ស្រាប់តែ​កិន​ប៉ះ​ចំ​កន្លែង​គ្រាប់​មីន​តោន​​កប់​ក្នុង​ដី ដែល​សេសសល់​តាំងពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​លាន់ ឮ​យ៉ាង​ខ្លាំង និង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ត្រាក់ទ័រ​ផ្នែក​ខាង​មុខ​ទាំងស្រុង​។

ហេតុការណ៍​​​ខាងលើនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ដីចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​ត្រង់ ឱ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ យ៉ា​ន ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត រស់នៅ​ក្នុងភូមិ​ស្ពាន​កណ្តាល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បានមក​ស៊ីឈ្នួល​បើក​ត្រាក់ ទ័រ​ឱ្យ​ម្ចាស់ចម្ការម្នាក់ឈ្មោះ ឆែម បូ​រី ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ខាងលើ​។

ប្រភព​ដដែលបន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ បាន​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឱ្យ​បុរស​ខាងលើ​ជា​យូរថ្ងៃ​មក​ហើយ​។ តែ​នៅ​ព្រឹក​ថ្ងៃ​កើត ហេតុ ជន​រង​គ្រោះ​បាន​ទៅ​បើកត្រាក់ទ័រភ្ជួរ​ដី​នៅ​ក្នុងភូមិ​ខាង លើ​តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ថ្ងៃត្រង់​ក៏​ឈប់​សម្រាក​ហូប​អាហារ​ថ្ងៃត្រង់ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ចាប់ ផ្តើម​ឡើង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​បន្ត​ទៀត ​រហូត​ដល់​ម៉ោង​១​ជាង​រសៀល​ក៏​​កិនចំកន្លែងមាន​គ្រាប់​មីនតោន ដែល​កប់​ក្នុង​ដី​សេសសល់​តាំងពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​ និងស្លាប់​ភ្លាម​ៗនៅនឹងកន្លែងកើត ហេតុ​​តែ​ម្តង​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដីចំការ​មួយ​កន្លែង​នេះ ត្រូវ​បាន​ម្ចាស់​ជួល​ត្រាក់ទ័រ​ឱ្យ​ចូល​ទៅ​ភ្ជួរ​រាស់​ដាំ​ដំណាំ​ពោតក្រហម និង​ដំឡូង​មី​ជា​រៀង​រាល់​ឆ្នាំ​មិន​ខាន​ឡើយ ហើយមិន​ធ្លាប់​មាន​ជួប​បញ្ហា​គ្រោះថ្នាក់​អ្វី​កើតឡើង​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ខាង​ភ្នាក់ងារ​កំចាត់​គ្រាប់​មីន​កម្ពុជា (CMAC) ក៏​ចូល​ទៅ​រុក​រាវរក​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ត្រង់​គោលដៅ​ក្បែរ​ៗនោះ​រួចរាល់​អស់ហើយ​ដែរ​។ ប៉ុន្តែ មិនឃើញ​មាន​អ្វី​សេសសល់​នោះ​ឡើយ នេះ​ប្រហែលជា​គ្រាប់​មីនតោន​កប់​ក្នុង​ដី​ជ្រៅ​ពេក​មិន​អាច​រក​ឃើញ លុះ​ត្រាក់ទ័រ​ភ្ជួរ​ដី​រៀង​រាល់​ឆ្នាំ ហើយ​ណាមួយ​ដី​សើម ធ្វើ​ឱ្យ​ផុង​កាន់តែ​ជ្រៅ​ចុះ​ទៅ​ក្រោម លុះ​មាន​ត្រាក់ទ័រ​បើកបរ​ភ្ជួរ​ដីកិន​ពីលើ​ចំ​គ្រាប់​មីន ក៏​ផ្ទុះ​យ៉ាង​កក្រើក​តែ​ម្តង​។

ក្រោយពេលកើតហេតុ សព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ និង​មន្ត្រី​មូលដ្ឋាន​ក៏​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កំណត់ហេតុ​ជូន​ថ្នាក់លើ​ផង​ដែរ​៕

  1. ពីខេត្តប៉ៃលិន
Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com